អដ្ឋកថា មឃទេវជាតក ទី ៩
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ការចេញមហាភិន្រេស្កមណ៍ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា ឧត្តមង្គរុហា មយ្ហំ ដូច្នេះជាដើម ។ ការយាងចេញមហាភិន្រេស្កមណ៍នោះ បានពោលហើយ ក្នុងនិទានកថា ( អវិទូរេនិទាន ) ខាងដើមនោះឯង ។ ក្នុងកាលនោះ ភិក្ខុទាំងឡាយអង្គុយ ពណ៌នាការចេញបព្វជ្ជារបស់ព្រះទសពល ។ លំដាប់នោះ ព្រះសាស្តាយាងមកកាន់រោងធម្មសភា គង់លើពុទ្ធាសនៈ ត្រាស់ហៅភិក្ខុទាំងឡាយមក សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នា ដោយរឿងអ្វីហ្ន៎ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ មិនបានអង្គុយសន្ទនាគ្នាដោយរឿងដទៃ ឡើយ អង្គុយពណ៌នាការយាងចេញបួសរបស់ព្រះអង្គបុណ្ណោះ ព្រះសាស្តា ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតចេញបួសក្នុងកាលឥឡូវនេះបុណ្ណេះ ក៏មិនមែន ក្នុងកាលមុន ក៏បានចេញបួសហើយដូចគ្នា ទើបភិក្ខុទាំងឡាយ ទូលអារាធនាព្រះមានព្រះភាគ ដើម្បីត្រាស់រឿងនោះឲ្យជាក់ច្បាស់ ព្រះសាស្តា ទ្រង់ធ្វើហេតុដែលអន្តរភពបិទបាំង ឲ្យប្រាកដដូចតទៅក្នុង អតីតកាល ក្នុងក្រុងមិថិលាវិទេហរដ្ឋ មានព្រះរាជានាមមឃទេវៈ ជាព្រះមហាធម្មរាជា តាំងនៅក្នុងធម៌ ព្រះបាទមឃទេវៈនោះ ទ្រង់ឲ្យកាលវេលា ដ៏យូរអស់ទៅ ថ្ងៃមួយ ហៅខ្មាន់ព្រះកេសមកប្រាប់ថា នែសម្លាញ់ អ្នក ឃើញសក់ស្កូវលើក្បាលរបស់ខ្ញុំក្នុងកាល ចូរអ្នកប្រាប់ដល់ខ្ញុំក្នុងកាលនោះ ឯខ្មាន់ព្រះកេសក៏បានធ្វើកាលដ៏យូរឲ្យអស់ទៅ ថ្ងៃមួយ ឃើញព្រះកេសាស្កូវ ១ សរសៃ ក្នុងចន្លោះព្រះកេសាទាំងឡាយ ដែលមានពណ៌ដូចផ្កាអញ្ជ័ន របស់ព្រះរាជា ក៏ក្រាបទូលថា បពិត្រព្រះសម្មតិទេព ព្រះកេសាមួយសរសៃ ប្រ