អដ្ឋកថា សុខវិហារជាតកទី ១០
ព្រះសាស្តា កាលទ្រង់អាស្រ័យអនុបិយនគរ គង់នៅក្នុង អនុបិយម្ពវ័ន ទ្រង់ប្រារព្ធព្រះភទ្ទិយត្ថេរ ដែលមានប្រក្រតីនៅជាសុខ ទើប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យញ្ច អញ្ញេ ន រក្ខន្តិ ដូច្នេះជាដើម ។ ព្រះភទ្ទិយត្ថេរ ជាអ្នកមានប្រក្រតីនៅជាសុខ មានព្រះឧបាលីជាគម្រប់ ៧ បួសក្នុងសមាគមក្សត្រ ៦ អង្គ បណ្តាព្រះថេរៈទាំងនោះ ព្រះភទ្ទិយត្ថេរ ព្រះកិម្ពិលត្ថេរ ព្រះភគ្គុត្ថេរ ព្រះឧបាលិត្ថេរ សម្រេចអរហត្ត ព្រះអានន្ទត្ថេរ ជាព្រះសោតាបន្ន ព្រះអនុរុទ្ធត្ថេរមានទិព្វចក្ខុ ព្រះទេវទត្តជាអ្នកបានឈាន ។ រឿងក្សត្រទាំង ៦ អង្គ មានច្បាស់ក្នុងខណ្ឌហាលជាតក ។ ព្រះភទ្ទិយត្ថេរ រក្សាគ្រប់គ្រងខ្លួន កាលនៅជាព្រះរាជា ទ្រង់ឃើញភ័យកើតឡើងដល់ព្រះអង្គ ដែលគេរក្សា ដោយការរក្សាច្រើន ដូចទេវតារេបោចំការរក្សា និងភ័យដែល កើតដល់ព្រះអង្គ ទ្រង់បម្រះទៅមកលើមហាបន្ទំ ក្នុងប្រាសាទជាន់លើ ឥឡូវនេះ សម្រេចអរហត្តហើយ នៅក្នុងទីណាមួយ មានព្រៃជាដើម ក៏ពិចារណា ឃើញភាពដែលព្រះអង្គជាអ្នកប្រាសចាកភ័យ ទើបបន្លឺឧទានថា សុខហ្ន៎ សុខហ្ន៎ ភិក្ខុទាំងឡាយបានស្តាប់ដូច្នោះ ទើបក្រាបទូលដល់ព្រះសាស្តាថា ព្រះភទ្ទិយត្ថេរព្យាករអរហត្តផល ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភទ្ទិយៈមានប្រក្រតីនៅជាសុខ ក្នុងឥឡូវនេះបុណ្ណោះក៏មិនមែន ក្នុងកាលមុន មានប្រក្រតីនៅជាសុខដូចគ្នា ទើបភិក្ខុទាំងឡាយ ទូលអារាធនាព្រះសាស្តា ដើម្បីឲ្យទ្រង់ប្រកាសរឿងនោះ ។ ទើបព្រះសាស្តាទ្រង់ធ្វើហេតុ ដែលអន្តរភព បិទបាំង ឲ្យប្រាកដដូចតទៅនេះថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ព្រះពោធិសត្វ ជាព្រាហ្មណ៍មហាសាល កើតក្ន