អដ្ឋកថា លក្ខណជាតកទី ១

ក្បាលទី 45 · ទំព័រ 303

ព្រះសាស្តា កាលចូលទៅអាស្រ័យនគររាជគ្រឹះ គង់នៅក្នុង វេឡុវ័នមហាវិហារ ទ្រង់ប្រារព្ធទេវទត្ត ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា ហោតិ សីលវតំ អត្ថោ ដូច្នេះជាដើម ។ រឿងព្រះទេវទត្ត រហូតដល់ការប្រកបកម្ម គឺកាសម្លាប់យ៉ាងធ្ងន់ នឹងមាន ច្បាស់ក្នុងកណ្ឌហាលជាតក រឿងការលែងដំរីធនបាលកៈ នឹងមានច្បាស់ក្នុង ចូឡហង្សជាតក ការត្រូវផែនដីស្រូប នឹងមានជាក់ច្បាស់ក្នុងសមុទ្ទពាណិជជាតក ក្នុងទ្វាទសកនិបាត ។ សម័យមួយ ទេវទត្តទូលសូមវត្ថុ ៥ ប្រការ កាលមិនបាន ទើបបំបែក សង្ឃ នាំភិក្ខុ ៥០០ ទៅត្រង់គយាសីសប្រទេស កាលនោះ ញាណរបស់ ភិក្ខុទាំងនោះចាស់ក្លាហើយ ព្រះសាស្តាទ្រង់ជ្រាបដូច្នោះ ទើបត្រាស់ហៅអគ្គសាវ័កទាំង ២ មកថា ម្នាលសារីបុត្រ និងមោគ្គល្លាន ភិក្ខុទាំង ៥០០ ដែល ជានិស្សិតរបស់អ្នកទាំងឡាយ គាប់ចិត្តក្នុងលទ្ធិរបស់ទេវទត្ត ទៅជាមួយទេវទត្ត ហើយ ឥឡូវនេះ ញាណរបស់ភិក្ខុទាំងនោះចាស់ក្លាហើយ ចូរពួកអ្នកទៅទីនោះ មួយអន្លើដោយភិក្ខុច្រើន សម្តែងធម៌ដល់ភិក្ខុទាំងនោះ ឲ្យភិក្ខុទាំងនោះ ត្រាស់ដឹងមគ្គផល ហើយចូរនាំមក ទើបអគ្គសាវ័កទាំង ២ នោះ ទៅគយា- សីសប្រទេសនោះឯង សម្តែងធម៌ដល់ភិក្ខុទាំងនោះ ឲ្យត្រាស់ដឹងធម៌ដោយ មគ្គផលហើយ ស្អែកឡើង កាលអរុណរះ ទើបនាំភិក្ខុទាំងនោះ មកកាន់ វេឡុវ័នវិហារនោះឯង ក្នុងកាលដែលព្រះសារីបុត្តត្ថេរមកថ្វាយបង្គំព្រះសាស្តា ហើយឈរ ភិក្ខុទាំងឡាយនាំគ្នាសរសើរព្រះថេរៈ ក្រាបទូលថា បពិត្រព្រះអង្គ ដ៏ចម្រើន ព្រះធម្មសេនាបតី បងប្រុសធំរបស់ខ្ញុំព្រះអង្គទាំងឡាយ ដែល ភិក្ខុ ៥០០ ចោមរោមមកល្អពន់ពេក ឯទេវទត្ត មានបរិវារវិនាសហើយ ព្រះសាស្តា ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានពួកញ