អដ្ឋកថា និគ្រោធមិគជាតកទី ២
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុនី កុមារកស្សបមាតា ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា និគ្រោធមេវ សេវេយ្យ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនីនោះ បានជាធីតារបស់សេដ្ឋី មានទ្រព្យច្រីន ក្នុងនគរ រាជគ្រឹះ មានកុសលមូលក្រាស់ មានសង្ខារញាំញីហើយ ជាបច្ឆិមភវិកសត្វ ឧបនិស្ស័យនៃអរហត្តភ្លឺរុងរឿងក្នុងហទយៈរបស់នាង ដូចប្រទីបឆេះនៅក្នុង ឆ្នាំង ដូច្នោះ ។ គ្រានោះ តាំងអំពីកាលដែលដឹងក្តីហើយ ធីតារបស់សេដ្ឋី នោះ មិនត្រេកអរក្នុងផ្ទះ មានបំណងនឹងបួស ទើបពោលនឹងមាតាបិតាថា បពិត្រលោកពុកអ្នកម្តាយ ចិត្តរបស់ខ្ញុំ មិនត្រេកអរក្នុងឃរាវាស ខ្ញុំមាន បំណងនឹងបួសក្នុងព្រះពុទ្ធសាសនា ដែលជាគ្រឿងនាំចេញចាកទុក្ខ សូម លោកទាំងឡាយឲ្យខ្ញុំបួសចុះ ។ មាតាបិតាពោលថា នាងនិយាយអ្វី ត្រកូល យើងមានទ្រព្យច្រើន នាងក៏ជាកូនស្រីតែម្នាក់របស់យើងទាំងឡាយ កូនមិន គួរបួសទេ ។ ទោះជានាងអង្វររឿយៗ ក៏មិនបានចេញបួសអំពីសំណាក់មាតាបិតា ទើបគិតថា ណ្ហើយចុះ អញទៅកាន់ត្រកូលស្វាមី ញ៉ាំងប្តីឲ្យត្រេកអរ ហើយ នឹងបួស ។ នាងចម្រើនវ័យហើយ បានទៅកាន់ត្រកូលប្តី ជាអ្នកមាន សីល មានកល្យាណធម៌ គ្រប់គ្រងផ្ទះ ។ លំដាប់នោះ ព្រោះអាស្រ័យការ នៅរួម នាងក៏មានគភ៌ ។ នាងមិនដឹងថា មានគភ៌ ។ គ្រានោះ ជនទាំងឡាយឃោសនាបុណ្យនក្ខត្តឫក្សក្នុងព្រះនគរ អ្នកនគរទាំងមូល នាំគ្នាលេង នក្ខត្តឫក្ស ។ ព្រះនគរមានការប្រដាប់តាក់តែងដូចទេវនគរ គ្រាលេងនក្ខត្តបឫក្ស សូម្បីគគ្រឹកគគ្រេងដល់ម្លោះប្រព្រឹត្តទៅ នាងក៏មិនលាបស្រឡាបរាងកាយ របស់ខ្លួន មិនពាក់គ្រឿងអលង្ការ ត្រាច់ទៅដោយភេទធម្មតានោះឯង ។ លំដាប់នោះ ប្តីនាងពោលថា នាងដ៏ចម្រើន នគរទាំងម