អដ្ឋកថា កណ្ឌិនជាតកទី ៣
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ ប្រារព្ធការលួងលោមរបស់បុរាណភរិយា ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា ធិរត្ថុ កណ្ឌិនំ សល្លំ ដូច្នេះជាដើម ។ ការប្រលោមនោះ មានច្បាស់ក្នុងឥន្ទ្រិយជាតក អដ្ឋកនិបាត ។ ព្រះសាស្តា បានត្រាស់ព្រះតម្រាស់នេះនឹងភិក្ខុនោះថា ម្នាលភិក្ខុ ក្នុងកាលមុន អ្នក អាស្រ័យមាតុគ្រាមនេះ ដល់នូវការអស់ជីវិត នៅលើរងើកភ្លើង ដែលប្រាសចាក អណ្តាត ភិក្ខុទាំងឡាយទូលអារាធនាព្រះសាស្តា ដើម្បីទ្រង់ប្រកាសរឿង នោះឲ្យជាក់ច្បាស់ ព្រះមានព្រះភាគទ្រង់បានធ្វើហេតុ ដែលអន្តរភពបិទឲ្យ ប្រាកដហើយ ខាងមុខអំពីនេះទៅ ខ្ញុំមិនពោលដល់ការដែលភិក្ខុទាំងឡាយ ទូលអារាធនា និងភាពដែលហេតុត្រូវអន្តរភពបិទបាំង នឹងពោលចំពោះពាក្យ មានប្រមាណបុណ្ណេះថា អតីតំ អាហរិ ប្រែថា ( ទ្រង់នាំអតីតនិទានមក ) បុណ្ណោះ ។ កាលពោលពាក្យមានប្រមាណបុណ្ណេះ គប្បីប្រកបហេតុការណ៍ ទាំងអស់នេះ គឺការទូលអារាធនា ការប្រៀបធៀប ដូចនាំព្រះចន្ទចេញចាក ពពក និងភាពដែលហេតុត្រូវអន្តរភពបិទបាំង ដោយន័យដូចពោលខាងដើម នោះឯងហើយ គប្បីជ្រាប ។ ក្នុងអតីតកាល កាលព្រះបាទមគធៈគ្រងរាជសម្បត្តិក ្នុងនគររាជគ្រឹះ មគធរដ្ឋ ជាសម័យដកស្ទូងរបស់អ្នកមគធៈ ពួកម្រឹគទាំងឡាយ មានអន្តរាយ ច្រើន ទើបម្រឹគទាំងនោះឡើងទៅកាន់ភ្នំ ។ ម្រឹគភ្នំមួយ ធ្វើសេចក្តីស្និទ្ធស្នាល ជាមួយម្រឹគញីស្រុក កាលពួកម្រឹគទាំងនោះចុះអំពីភ្នំ ត្រឡប់មកកាន់ជាយ ដែន បានចុះមកជាមួយម្រឹគទាំងនោះឯង ព្រោះមានចិត្តប្រតិព័ទ្ធក្នុងម្រឹគញី នោះ ។ លំដាប់នោះ ម្រឹគញីនោះពោលនឹងម្រឹគភ្នំថា បពិត្រអ្នក អ្នកជាម្រឹគ ភ្នំដែលល្ងង់ខ្លៅ ធម្មតាជាយដែនគួររង្កៀស មានភ័យ