វាតមិគជាតកទី ៤

ក្បាលទី 45 · ទំព័រ 332

( ព្រះរាជាទ្រង់មានព្រះឱង្ការថា ឆន្ទរាគ ) ដោយអាវាសៈ ទាំងឡាយ ឬដោយការស្និទ្ធស្នាលទាំងឡាយ ជាសភាវៈលាមកជាងឆន្ទរាគ ដោយរសទាំងឡាយមិនមានទេ ឧយ្យានបាលឈ្មោះសញ្ជ័យ បាននាំសត្វ ឈ្លូស ដែលអាស្រ័យនៅព្រៃស្បាត មកកាន់អំណាច ( របស់ខ្លួន ) បាន ព្រោះតែរូបទាំងឡាយ ។