អដ្ឋកថា ខរាទិយជាតកទី ៥
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុប្រដៅ ក្រមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អដ្ឋក្ខុរំ ខរាទិយេ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះ ប្រដៅក្រ មិនទទួលឱវាទ ។ លំដាប់នោះ ព្រះមុនី បានត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកប្រដៅក្រ មិនទទួលឱវាទ ពិតឬ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតហើយ ។ ព្រះសាស្តា ត្រាស់ថា ក្នុងកាលមុន អ្នកក៏មិនទទួលឱវាទរបស់បណ្ឌិតទាំងឡាយ ព្រោះជាអ្នកប្រដៅក្រ ទើបជាប់អន្ទាក់ ដល់នូវការអស់ជីវិត ហើយទ្រង់នាំ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិក ្នុងនគរ ពារាណសី ព្រះពោធិសត្វជាម្រឹគ ចោមរោមដោយពួកម្រឹគដែលនៅក្នុងព្រៃ លំដាប់នោះ ម្រឹគដែលជាប្ហូនស្រីរបស់ម្រឹគនោះ បង្ហាញកូនតូច ហើយឲ្យ ទទួលយកដោយពាក្យថា បពិត្របងប្រុស នេះជាក្មួយរបស់បង សូមបង បង្រៀនមាយាម្រឹគណាមួយ ។ ម្រឹគនោះ ពោលនឹងក្មួយនោះថា ក្នុងពេល ឈ្មោះនោះ ចូរមករៀនយក ម្រឹគដែលជាក្មួយមិនមកតាមកាលដែលពោល កន្លងទៅ ៧ ថ្ងៃ ដូចមួយថ្ងៃ ម្រឹគដែលជាក្មួយនោះ មិនបានរៀនមាយារបស់ ម្រឹគត្រាច់ទៅ ទើបជាប់អន្ទាក់ ចំណែកមេរបស់ម្រឹគនោះ ចូលទៅរកម្រឹគ ដែលជាបងប្រុស ហើយសួរថា បពិត្របង បងឲ្យក្មួយរៀនមាយាម្រឹគហើយ ឬ ព្រះពោធិសត្វពោលថា នាងកុំទោមនស្សចំពោះកូនដែលមិនទទួលពាក្យប្រៀន ប្រដៅនោះ កូនរបស់នាងមិនរៀនយកមាយាម្រឹគខ្លួនឯង ជាអ្នកមិន មានបំណងទទួលឱវាទនោះឡើយ ក្នុងឥឡូវនេះ ទើបពោលគាថានេះថា ម្នាលនាងខរាទិយា យើងមិនអាចទូន្មានម្រឹគ មានក្រចក ៨ មាន ស្នែងវេចោគល់ និងស្រួចចុងដ៏ក្រៃលែង ជាសត្វកន្លងនូវកាលនៃ ដំបូន្មាន ៧ នោះបានឡើយ ដូច្នេះ ។