អដ្ឋកថា មាលុតជាតកទី ៧

ក្បាលទី 45 · ទំព័រ 354

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ បព្វជិតដែលបួសឯចាស់ ២ រូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា កាឡេ វា យទិ វា ជុណ្ហេ ដូច្នេះជាដើម ។ បានឮថា បព្វជិត ២ រូបនោះ នៅក្នុងព្រៃមួយកន្លែងក្នុងកោសលជនបទ មួយរូបឈ្មោះកាឡត្ថេរ មួយរូបឈ្មោះជុណ្ហត្ថេរ ។ សម័យថ្ងៃមួយ ព្រះ ជុណ្ញៈសួរព្រះកាឡៈថា បពិត្រលោកម្ចាស់កាឡៈ ធម្មតារងាមានក្នុងកាលណា ព្រះកាឡៈនោះពោលថា រងាមានក្នុងកាលខាងរនោច ។ ថ្ងៃមួយ ព្រះកាឡៈ សួរព្រះជុណ្ញៈថា បពិត្រលោកម្ចាស់ជុណ្ញៈ ធម្មតារងាមានក្នុងពេលណា ព្រះ ជុណ្ញៈពោលថា មានក្នុងខាងខ្នើត ព្រះថេរៈទាំង ២ រូប មិនអាចកាត់សេចក្តី សង្ស័យរបស់ខ្លួនបាន ទើបនាំគ្នាទៅកាន់សម្នាក់របស់ព្រះបរមសាស្តា ថ្វាយបង្គំ ហើយ ទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ធម្មតារងាមានក្នុងពេលណា ព្រះសាស្តាទ្រង់ស្តាប់ពាក្យរបស់ភិក្ខុទាំង ២ នោះហើយ ត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ក្នុងកាលមុន តថាគតក៏ឆ្លើយបញ្ញានេះដល់អ្នកទាំង ២ ហើយ តែអ្នកទាំងឡាយកំណត់មិនបាន ព្រោះនៅក្នុងសង្ខេបនៃភព ហើយទ្រង់នាំ អតីតនិទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាល នាជើងភ្នំមួយ មានសត្វដែលជាសម្លាញ់នឹងគ្នា ២ គឺ រាជសីហ៍ ១ ខ្លាធំ ១ នៅក្នុងគុហាជាមួយគ្នានោះឯង កាលនោះ ព្រះពោធិសត្វបួសជាឥសីនៅត្រង់ជើងភ្នំនោះដូចគ្នា ថ្ងៃមួយ វិវាទកើតឡើងដល់អ្នក ទាំងនោះ ព្រោះអាស្រ័យការរងា ខ្លាធំពោលថា រងាមានក្នុងរនោច រាជសីហ៍ ពោលថា មានខាងខ្នើត ។ សម្លាញ់ទាំង ២ នោះ កាលមិនអាចកាត់នូវ សេចក្តីសង្ស័យរបស់ខ្លួន ទើបសួរព្រះពោធិសត្វ ព្រះពោធិសត្វបានពោល គាថានេះថា កាលណា ខ្យល់បក់ ទោះខាងរនោចក្តី ខាងខ្នើតក្តី កាលនោ