អដ្ឋកថា មតកភត្តជាតកទី ៨

ក្បាលទី 45 · ទំព័រ 358

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ មតកភត្ត ទើបផ្តើមព្រះធម្មទោសនានេះ មានពាក្យផ្តើមថា ឯវព្ចោ សត្តា ជានេយ្យុំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងកាលនោះ មនុស្សទាំងឡាយសម្លាប់ពពែជាដើម ជាច្រើន ឲ្យមតកភត្ត ឧទ្ទិសដល់ញាតិទាំងឡាយដែលស្លាប់ទៅហើយ ភិក្ខុ ទាំងឡាយឃើញមនុស្សទាំងនោះធ្វើយ៉ាងនោះ ទើបទូលសួរព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ មនុស្សទាំងឡាយធ្វើសត្វមានជីវិតជាច្រើន ឲ្យដល់នូវការអស់ជីវិត ហើយឲ្យឈ្មោះថា មតកភត្ត សេចក្តីចម្រើនក្នុងការឲ្យ មតកភត្តមានឬ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថា សេចក្តីចម្រើនណាមួយ ក្នុងបាណាតិបាតដែលគេធ្វើ ដោយគិតថា ពួកយើង នឹងឲ្យមតកភត្ត ដូច្នេះ រមែងមិនមាន ក្នុងកាលមុន បណ្ឌិតទាំងឡាយអង្គុយ ក្នុងអាកាសសម្តែងធម៌ ពោលទោសក្នុងការធ្វើបាណាតិបាតនេះ ឲ្យមនុស្សក ្នុងជម្ពូទ្វីបទាំងមូលលះនូវកម្មនោះ តែឥឡូវនេះ កម្មនោះប្រាកដឡើងទៀត ព្រោះសត្វទាំងឡាយនោះ ជាអ្នកនៅក្នុងសង្ខេបនៃភព ហើយទ្រង់នាំអតីតនិទានមកសម្តែងដូចតទៅក្នុង អតីតកាល កាលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិ ក្នុងនគរពារាណសីមា នអាចារ្យទិសាបាមោក្ខ អ្នកសម្រេចវេទម្នាក់ គិតថា នឹងឲ្យមតកភត្ត ទើប ឲ្យចាប់ពពែមួយក្បាល ពោលនឹងអន្តេវាសិកទាំងឡាយថា នែបាទាំងឡាយ ចូរពួកអ្នកនាំពពែនេះទៅកាន់ស្ទឹង ឲ្យងូតទឹកហើយ យកកម្រងផ្កាពាក់ត្រង់ក តាក់តែងគ្រឿងអលង្ការ ហើយនាំមក ។ អន្តេវាសិកទាំងឡាយទទួលពាក្យ ហើយ នាំពពែនោះទៅកាន់ស្ទឹង លាងទឹក ប្រដាប់ហើយ ចងនៅត្រង់មាត់ ស្ទឹង ។ ពពែនោះ ឃើញកម្មចាស់របស់ខ្លួន កើតសោមនស្សថា អញនឹង ផុតចាកទុក្ខឈ្មោះនេះក្នុងថ្ងៃនេះ