អដ្ឋកថា អាយាចិតភត្តជាតកទី ៩

ក្បាលទី 45 · ទំព័រ 364

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ពលិកម្ម បន់ស្រន់ដល់ទេវតាទាំងឡាយ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សចេ មុព្ចោ ដូច្នេះជាដើម ។ បានឮថា ក្នុងកាលនោះ មនុស្សទាំងឡាយ កាលទៅជួញដូរ បានសម្លាប់ សត្វធ្វើពលិកម្មដល់ទេវតាទាំងឡាយ ដោយបួងសួងថា យើងខ្ញុំដល់នូវការសម្រេច ប្រយោជន៍ ដោយមិនមានឧបសគ្គ មកហើយ នឹងធ្វើពលិកម្មដល់ លោកទាំងឡាយទៀត ទើបនាំគ្នាទៅ ។ ក្នុងកាលនោះ ពួកមនុស្សបានដល់ នូវការសម្រេចប្រយោជន៍ដោយមិនមានអន្តរាយ មកហើយ សម្គាល់ថា ផល នេះ កើតដោយអានុភាពរបស់ទេវតា ទើបសម្លាប់សត្វជាច្រើនធ្វើពលិកម្ម ដើម្បីដោះនូវប្តេជ្ញា ។ ភិក្ខុទាំងឡាយឃើញដូច្នោះ ទើបទូលសួរព្រះមាន ព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ប្រយោជន៍ក្នុងការបន់ស្រន់នេះ មានដែរ ឬ ទើបព្រះមានព្រះភាគទ្រង់នាំអតីតនិទានមកសម្តែងដូចតទៅក្នុង អតីតកាល មានកុដុម្ពិកៈម្នាក់ ក្នុងស្រុកមួយ ក្នុងដែនកាសី ប្តេជា ពលិកម្មដល់ទេវតា ដែលអាស្រ័យនៅត្រង់ដើមជ្រៃ ក្បែរទ្វារស្រុក ហើយត្រ ឡប់មកដោយមិនមានអន្តរាយ ទើបសម្លាប់សត្វជាច្រើន ហើយទៅកាន់ គល់ជ្រៃ ដោយតាំងចិត្តថា នឹងលាបំណន់ ។ រុក្ខទេវតាដែលឈរត្រង់ប្រគាប ឈើ ពោលគាថានេះថា បើអ្នកចង់រួច ត្រូវរួចក្នុងលោកខាងនាយ ព្រោះថា អ្នករួចឥឡូវនេះ គង់ជាប់ ( ដោយបាបកម្ម ) អ្នកប្រាជទាំងឡាយ មិនធ្លាប់ រួចយ៉ាងនេះឡើយ ការរួចរបស់ជនពាល ឈ្មោះថា ចំណងវិញទេ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា សចេ មុព្ចោ បេច្ច មុព្ចោ សេចក្តីថា បុរស ដ៏ចម្រើន បើអ្នកចង់រួច គឺប្រាថ្នានឹងដោះខ្លួន អ្នកលះលោកនេះទៅហើយ ក៏ នឹងផុតបាន គឺចូរផុតដោយប្រការដែលផុតក្នុងលោកខាងមុខ ។