នឡបានជាតកទី ១០

ក្បាលទី 45 · ទំព័រ 366

( ស្វាពោធិសត្វពោលថា ) យើងឃើញស្នាមជើង ដែលមិន ឡើង ឃើញតែស្នាមជើងដែលចុះ យើងផឹកទឹកដោយដើមបបុស អ្នកនឹង សម្លាប់យើងមិនបានឡើយ ។ នឡបានជាតកទី ១០ ចប់ សីលវគ្គទី ២ ចប់ ឧទ្ទាននៃសីលវគ្គនោះ គឺ និយាយអំពីលក្ខណជាតក ១ ម្រឹគឈ្មោះសាខៈ ( ក្នុងនិគ្រោធមិគជាតក ) ១ ចូរតិះដៀល ( ក្នុងកណ្ឌិនជាតក ) ១ មិន លាមកជាងរសទាំងឡាយ ( ក្នុងវាតមិគជាតក ) ១ ខរាទិយជាតក ១ ម្រឹគបញ្ឆោតព្រានព្រៃ ( ក្នុងតិបល្លត្ថមិគជាតក ) ១ មាលុតជាតក ១ បុគ្គលមិនត្រូវសម្លាប់សត្វដទៃ ( ក្នុងមតកភត្តជាតក ) ១ ការរួច ( ក្នុងអាយាចិតភត្តជាតក ) ១ នឡបានជាតក ១ ត្រូវជា ១០ ។