អដ្ឋកថា នឡបានជាតកទី ១០
ព្រះសាស្តា កាលទ្រង់ចារិកទៅក្នុងកោសលជនបទ ដល់ស្រុក នឡកបានគាម គង់នៅក្នុងកេតកវ័ន ជិតនឡកបានបោក្ខរណី ទ្រង់ប្រារព្ធដើម បបុសទាំងឡាយ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ទិស្វា បទមនុត្តិណ្ណំ ដូច្នេះជាដើម ។ បានឮថា គ្រានោះ ភិក្ខុទាំងឡាយងូតទឹកក្នុងស្រះបោក្ខរណី ឈ្មោះថា នឡកបាន ហើយឲ្យពួកសាមណេរយកកំណាត់ដើមបបុស ដើម្បីធ្វើបំពង់ ម្ជុល ឃើញកំណាត់បបុសទាំងនោះធ្លុះរហូត ទើបចូលទៅគាល់ព្រះសាស្តា ហើយទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គកាន់យកកំណាត់ បបុសទាំងឡាយមក ដើម្បីធ្វើបំពង់ម្ជុល កំណាត់បបុសទាំងនោះ ប្រហោង រហូត តាំងអំពីគល់រហូតដល់ចុង ព្រោះហេតុអ្វីហ្ន៎ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះជាការអធិដ្ឋានកាលអំពីមុនរបស់តថាគត ហើយទ្រង់ នាំអតីតនិទានមកសម្តែងថា បានឮថា ក្នុងអតីតកាល ព្រៃស្បាតនោះជាព្រៃមានអារក្ខទឹកមួយរូប ទំពាស៊ីអ្នកដែលចុះទៅក្នុងស្រះនោះ ។ កាលនោះ ព្រះពោធិសត្វជាស្តេចកបិ មានទំហំបុនសត្វរមាំង ចោមរោមដោយពួកស្វា ៨០០០០ បរិហារហ្វូងក្នុង ព្រៃនោះ ។ ស្តេចស្វានោះ បានឲ្យឱវាទដល់ពួកស្វាថា នែបាទាំងឡាយ ក្នុង ព្រៃនេះមានដើមឈើពុលខ្លះ ស្រះបោក្ខរណីដែលកើតឯង មានអមនុស្ស ហួងហែងខ្លះ មានក្នុងព្រៃនេះឯង អ្នកទាំងឡាយកាលនឹងទំពាស៊ីផ្លែឈើតូចធំ ដែលមិនធ្លាប់ទំពាស៊ី ឬមានទឹកមិនធ្លាប់ផឹក ត្រូវសាកសួរយើងជាមុន ។ ពួក ពានរទាំងនោះទទួលពាក្យហើយ ថ្ងៃមួយ ទៅដល់ទីដែលមិនធ្លាប់ទៅ ត្រាច់ ទៅក្នុងទីនោះច្រើនថ្ងៃ កាលស្វែងរកទឹក ឃើញស្រះបោក្ខរណីមួយ មិនទាន់ ផឹក អង្គុយរង់ចាំការមករបស់ព្រះពោធិសត្វ ។ ព្រះពោធិសត្វមកដល់ ទើប ពោលថា បាទាំងឡាយ ហេតុអ្វី ទើបមិន