កុក្កុរជាតកទី ២
ក្បាលទី 45 · ទំព័រ 377
( សុខនពោធិសត្វពោលថា ) ពួកឆ្កែណាកើតក្នុងរាជត្រកូល បរិបូណ៌ដោយសម្បុរ និងកម្លាំង ចម្រើនហើយក្នុងរាជត្រកូល ឆ្កែទាំងនោះ គេមិនសម្លាប់ទេ យើងទាំងឡាយត្រូវគេសម្លាប់ នេះមិនឈ្មោះថា សម្លាប់ ដោយត្រឹមត្រូវឡើយ នេះឈ្មោះថា សម្លាប់តែឆ្កែដែលមានកម្លាំងខ្សោយ ។