អដ្ឋកថា ភោជាជានីយជាតកទី ៣

ក្បាលទី 45 · ទំព័រ 386

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុលះ សេចក្តីព្យាយាមមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អបិ បស្សេន សេមានោ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា សម័យនោះ ព្រះសាស្តាត្រាស់ហៅភិក្ខុនោះមកហើយត្រ ាស់ថា ម្នាលភិក្ខុ បណ្ឌិតទាំងឡាយក្នុងកាលមុន បានធ្វើសេចក្តីព្យាយាម ក្នុងទីដែលមិនមែនលំនៅ បានទទួលនូវការឈឺចាប់ ក៏មិនលះបង់នូវសេចក្តី ព្យាយាម ដូច្នេះហើយ ទ្រង់នាំអតីតនិទានមកសម្តែងដូចតទៅក្នុង អតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលសេះសិន្ធព ឈ្មោះភោជាជានិយៈ សម្បូរដោយអាការទាំងពួង បានជាសេះមង្គលរបស់ព្រះបាទពារាណសី ព្រះ ពោធិសត្វនោះបរិភោគភោជនស្រូវសាលី មានក្លិនក្រអូបដែលរក្សាទុកអស់ ៣ ឆ្នាំ ដល់ព្រមដោយរសផ្សេងៗ ក្នុងថាសមាសដែលមានតម្លៃមួយសែន ឈរក្នុងផ្ទៃដី ដែលលាបដោយគ្រឿងក្រអូប គឺគន្ធជាតិ ៤ ប្រការបុណ្ណោះ ទីដែលឈរនោះ ព័ទ្ធដោយវាំងននកម្ពលពណ៌ក្រហម ខាងលើពិតានសំពត់ វិចិត្រដោយផ្កាយមាស សំយុងដោយគ្រឿងក្រអូប និងកម្រងផ្កា អុជប្រទីប ប្រេងក្រអូប ឈ្មោះថា ព្រះរាជាទាំងឡាយដែលមិនប្រាថ្នារាជសម្បត្តិ ក្នុង នគរពារាណសី រមែងមិនមាន ។ សម័យមួយ ព្រះរាជា ៧ អង្គនាំគ្នាព័ទ្ធ នគរពារាណសី បញ្ជូនរាជសាសន៍ដល់ព្រះបាទពារាណសីថា នឹងឲ្យរាជ- សម្បត្តិដល់យើងទាំងឡាយ ឬច្បាំង ។ ព្រះបាទពារាណសីឲ្យប្រជុំអមាត្យ ទាំងឡាយ ហើយប្រាប់រាជសាសន៍នោះ សួរថា នែបាទាំងឡាយ ឥឡូវនេះ ពួកយើងនឹងធ្វើដូចម្តេច អមាត្យទាំងឡាយក្រាបទូលថា បពិត្រព្រះសម្មតិទេព ខាងដើម ទ្រង់មិនចាំបាច់ច្បាំងឡើយ សូមទ្រង់បញ្ជូនទាហានសេះឈ្មោះនោះ ឲ្យធ្