អដ្ឋកថា អាជញ្ញជាតកទី ៤

ក្បាលទី 45 · ទំព័រ 392

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែល លះបង់សេចក្តីព្យាយាមដូចគ្នា ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា យទា យទា ដូច្នេះជាដើម ។ ព្រះសាស្តា ត្រាស់ហៅភិក្ខុនោះមកហើយថា ម្នាលភិក្ខុ បណ្ឌិតទាំងឡាយ ក្នុងកាលមុន សូម្បីជាអ្នកបាននូវការប្រហារក្នុងទីដែលមិនមែនជាអាយតនៈ ក៏ បានធ្វើសេចក្តីព្យាយាម ហើយទ្រង់នាំអតីតនិទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ព្រះរាជា ៧ អង្គ នាំគ្នាព័ទ្ធព្រះនគរ ដោយន័យក្នុងរឿងមុននោះ ឯង ។ លំដាប់នោះ អ្នកចម្បាំងម្នាក់ទឹមរថមានសេះសិន្ធព ២ នាក់បងប្អូន ចេញចាកព្រះនគរ ទម្លាយកងពលទី ៦ ចាប់បានព្រះរាជា ៦ អង្គ ។ ខណៈ នោះ សេះបងបានត្រូវរបួស ទើបសារថីបញ្ជូនរថមកកាន់ព្រះរាជវាំង ដោះ សេះដែលជាបងចេញអំពីរថ ធ្វើក្រោះឲ្យធូរ ហើយឲ្យដេកផ្អៀង ផ្តើមពាក់ ក្រោះសេះដទៃ ។ ព្រះពោធិសត្វឃើញដូច្នោះ ទើបគិតដោយន័យក្នុងរឿងមុន នោះឯង ហើយឲ្យហៅសារថីមកទាំងដែលដេកនោះឯង បានពោលគាថានេះថា សេះអាជានេយ្យ ធ្វើនូវសន្ទុះក្នុងទីណា ក្នុងកាលណាម្តងៗ ឬក្នុង ខណៈណា ក្នុងមណ្ឌលចម្បាំងណា ក្នុងកាលណាម្តងៗ សេះ សាមញ្ញទាំងឡាយ តែងសាបសូន្យ ក្នុងកាលណោះ ក្នុងទីនោះ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា យទា យទា បានដល់ ក្នុងកាលណាមួយ មានពេលព្រឹកជាដើម ។ បទថា យត្ថ បានដល់ ក្នុងទីណា គឺក្នុងផ្លូវ ឬក្នុង មណ្ឌលចម្បាំង ។ បទថា យទា គឺក្នុងខណៈណា ។ បទថា យត្ថ យត្ថ បានដល់ ក្នុងមណ្ឌលចម្បាំងដែលច្រើន ដូចគ្នានឹងកងពល ៧ កង ។ បទថា យទា យទា បានដល់ ក្នុងកាលណាមួយ គឺក្នុងកាលដែលបានទទួល របួស ឬមិនបានទទួល ។