អដ្ឋកថា មហិឡាមុខជាតកទី ៦
ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធទេវទត្តត្រា ស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បេរាណចោរាន វចោ និសម្ម ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ទេវទត្តធ្វើឲ្យអជាតសត្តុកុមារជ្រះថ្លា ហើយញ៉ាំង លាភសក្ការៈឲ្យកើតឡើង អជាតសត្តុកុមារឲ្យសាងវិហារត្រង់តំបន់គយាសីសៈ ដើម្បីទេវទត្តភិក្ខុ ហើយនាំទៅចំពោះភោជន ស្រូវសាលីមានក្លិនក្រអូបដែល រក្សា ៣ ឆ្នាំ ១ ថ្ងៃ ៥០០ សម្រាប់ ដោយរសដ៏លើសផ្សេងៗ ព្រោះ អាស្រ័យលាភសក្ការៈ ទើបបរិវាររបស់ទេវត្តធំឡើង ទេវទត្ត ព្រមទាំងបរិវារ នៅក្នុងវិហារនោះឯង ។ សម័យនោះ មានសម្លាញ់ ២ នាក់ ដែលជាអ្នកក្រុង រាជគ្រឹះ ក្នុងសម្លាញ់ ២ នាក់នោះ ម្នាក់បួសក្នុងសម្នាក់របស់ព្រះសាស្តា ម្នាក់បួសក្នុងសម្នាក់ទេវទត្ត សម្លាញ់ទាំង ២ នោះ រមែងឃើញគ្នាក្នុងទីនោះៗ សូម្បីទៅវិហារក៏នៅឃើញគ្នា ។ ថ្ងៃមួយ ភិក្ខុដែលជានិស្សិតរបស់ទេវទត្ត ពោលនឹងភិក្ខុក្រៅអំពីនោះថា អាវុសោ អ្នកត្រាច់បិណ្ឌបាត មានញើសហូរ រាល់ៗ ថ្ងៃធ្វើអ្វី លោកអង្គុយក្នុងវិហារត្រង់តំបន់គយាសីសៈបុណ្ណោះ នឹង បានបរិភោគភោជនល្អ ដោយរសដ៏ប្រសើរផ្សេងៗ បាយាសបែបនេះ មិន មានក្នុងវិហារនេះ លោកនៅសោយទុក្ខធ្វើអ្វី ប្រយោជន៍អ្វីដល់លោក ការ មកកាន់គយាសីសៈអំពីព្រលឹម ហើយឆាន់បបរ មួយអន្លើដោយសម្លឧត្តរិភង្គ ទំពារបស់គួរទំពា ១៨ ប្រភេទ ហើយបរិភោគភោជនល្អ ដោយរសដ៏ប្រសើរ ផ្សេងៗ មិនគួរឬ ។ ភិក្ខុនោះ ត្រូវបបួលរឿយៗ ជាអ្នកបំណងនឹងទៅ ។ តាំងអំពីនោះ ទើបទៅកាន់គយាសីសៈ បរិភោគហើយ មកកាន់វត្តវេឡុវ័ន ក្នុងពេលរសៀល ។ ភិក្ខុនោះមិនអាចបិទបាំងបានរហូត មិនយូរបុន្មាន ដំណឹង ក៏ប្រាកដថា ភិក្ខុនោះទៅគយាសីសៈ បរិភោគភត្តដែលគេឧប