អដ្ឋកថា អភិណ្ហជាតកទី ៧

ក្បាលទី 45 · ទំព័រ 411

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសក ម្នាក់ និងព្រះថេរៈចាស់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នាលំ កពលំ បទាតវេ ដូច្នេះជាដើម ។ បានឮថា ក្នុងនគរសាវត្ថី មានសម្លាញ់ ២ នាក់ បណ្តាសម្លាញ់ទាំង ២ នោះ ម្នាក់បួសហើយ បានទៅកាន់ផ្ទះរបស់សម្លាញ់ក្រៅអំពីនេះរាល់ថ្ងៃ ។ សម្លាញ់នោះ បានប្រគេនភិក្ខាដល់ភិក្ខុជាសម្លាញ់នោះ សូម្បីខ្លួនឯងក៏បរិភោគ ហើយ បានទៅវិហារជាមួយភិក្ខុសម្លាញ់នោះឯង អង្គុយសន្ទនា ប្រាស្រ័យ រហូតព្រះអាទិត្យអស្តង្គត ទើបត្រឡប់ចូលក្រុង ។ ឯភិក្ខុជាសម្លាញ់ក្រៅអំពី នេះ ក៏តាមសម្លាញ់នោះទៅរហូតដល់ទ្វារក្រុង ហើយក៏ត្រឡប់ ។ ការស្និទ្ធ ស្នាលរបស់សម្លាញ់ទាំង ២ នោះ កើតប្រាកដក្នុងរវាងភិក្ខុទាំងឡាយ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ អង្គុយពោលដល់ការស្និទ្ធស្នាលរបស់សម្លាញ់ទាំង ២ នោះ ក្នុងធម្មសភា ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុ ទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ ភិក្ខុ ទាំងនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដោយកថារឿងឈ្មោះនេះ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សម្លាញ់ទាំង ២ នេះ ជាអ្នកស្និទ្ធ ស្នាលគ្នាតែក្នុងឥឡូវនេះបុណ្ណោះក៏មិនមែន សូម្បីក្នុងកាលមុន ក៏បានជាអ្នក ស្និទ្ធស្នាលដូចគ្នា ហើយទ្រង់នាំអតីតនិទានមកដូចតទៅនេះថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ក្នុងកាលនោះ ព្រះពោធិសត្វបានជាអមាត្យរបស់ព្រះបាទព្រហ្មទត្ត នោះ ។ ក្នុងកាលនោះ ឆ្កែមួយទៅកាន់រោងដំរីមង្គល ស៊ីគ្រាប់បាយដែលធ្លាក់ ក្នុងទីដំរីមង្គលបរិភោគ ឆ្កែនោះធំធាត់ដោយភោជននោះឯង ទើបកើតការ ស្និទ្ធ