អដ្ឋកថា កណ្ហជាតកទី ៩
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធយមកប្បាដិហារ្យ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យតោ យតោ គរុ ធុរំ ដូច្នេះជាដើម ។ យមកប្បាដិហារ្យនោះ និងការចុះអំពីទេវលោក មានប្រាកដក្នុងសរភង្គជាតក តេរសកនិបាត ។ កាលព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើយមកប្បាដិហារ្យហើយ យាងទៅក្នុងទេវលោក ។ ក្នុងថ្ងៃមហាបវារណា យាងចុះត្រង់ទ្វារសង្កស្សនគរ ហើយទៅកាន់វត្តជេតពនមហាវិហារ ព្រមដោយបរិវារធំ ភិក្ខុទាំងឡាយប្រជុំគ្នា ក្នុងធម្មសភា អង្គុយពោលដល់ព្រះគុណរបស់ព្រះសាស្តាថា អាវុសោ ទាំងឡាយ ឈ្មោះថា ព្រះតថាគត មានធុរៈមិនមានបុគ្គលស្មើ អ្នកដទៃ ឈ្មោះ ថា អាចនាំធុរៈដែលព្រះតថាគតនាំទៅហើយ រមែងមិនមាន គ្រូទាំង ៦ ពោលថា ពួកយើងបុណ្ណោះ នឹងធ្វើបាដិហារ្យ ពួកយើងបុណ្ណោះនឹងធ្វើ បាដិហារ្យ សូម្បីបាដិហារ្យមួយ ក៏មិនបានធ្វើ គួរអស្ចារ្យ ព្រះសាស្តា ទ្រង់ មានធុរៈមិនមានបុគ្គលស្មើ ព្រះសាស្តាយាងមកហើយ ត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គអង្គុយសន្ទនា គ្នាដោយរឿងដទៃក៏មិនមែន អង្គុយសន្ទនាដោយរឿងព្រះគុណចំពោះរបស់ ព្រះអង្គឈ្មោះនេះ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ម្នាក់ នឹងនាំទៅនូវធុរៈដែលតថាគតនាំទៅហើយ ក្នុងឥឡូវនេះបុណ្ណោះក៏មិន មែន សូម្បីក្នុងកាលមុន តថាគតកើតក្នុងកំណើតសត្វតិរច្ឆាន ក៏មិនមានអ្នកណា មួយ មានធុរៈស្មើនឹងតថាគត ហើយទ្រង់នាំអតីតនិទានមកដូចតទៅក្នុង អតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ព្រះពោធិសត្វបដិសន្ធិក្