មុណិកជាតកទី ១០

ក្បាលទី 45 · ទំព័រ 428

( គោពោធិសត្វឈ្មោះមហាលោហិតៈពោលថា ) អ្នកកុំចូលចិត្ត ( ភោជន ) របស់ជ្រូកឈ្មោះ មុណិកៈ ( ព្រោះ ) ជ្រូកមុណិកៈ ស៊ី ភោជនក្តៅក្រហាយ អ្នកចូរមានសេចក្តីខ្វល់ខ្វាយតិច ហើយស៊ីតែចំបើងចុះ នេះជាលក្ខណៈនៃអាយុវែង ។ មុណិកជាតកទី ១០ ចប់ កុរុង្គវគ្គទី ៣ ចប់ ឧទ្ទននៃកុរុង្គវគ្គនោះ គឺ និយាយអំពីកុរុង្គមិគជាតក ១ កុក្កុរជាតក ១ ភោជាជានីយជាតក ១ សេះដ៏ប្រសើរ ( ក្នុងអាជញ្ញជាតក ) ១ សេះសាមញ្ញ និងសេះដ៏ប្រសើរ ( ក្នុងតិត្ថជាតក ) ១ មហិឡាមុខជាតក ១ អភិណ្ហជាតក ១ បុគ្គលមិន ត្រូវពោលពាក្យមិនគាប់ចិត្ត ( ក្នុង នន្ទិវិសាលជាតក ) ១ គោកណ្ហអូសនូវធុរៈ ( ក្នុងកណ្ហជាតក ) ១ មុណិកជាតក ១ ត្រូវជា ១០ ។