អដ្ឋកថា មុណិកជាតកទី ១០

ក្បាលទី 45 · ទំព័រ 429

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការលួងលោម របស់ក្រមុំចាស់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា មា មុណិកស្ស ដូច្នេះជាដើម ។ រឿងការលួងលោមនោះ មានជាក់ច្បាស់នៅក្នុងចូឡនារទកស្សបជាតក តេរសកនិបាត ។ ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នក អផ្សុកពិតឬ ភិក្ខុនោះទូលថា ករុណាព្រះអង្គ ។ ព្រះសាស្តាត្រាស់សួរថា ព្រោះអាស្រ័យអ្វី ភិក្ខុនោះក្រាបទូលថា ព្រោះអាស្រ័យការប្រលោមរបស់ ក្រមុំចាស់ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ក្រមុំចាស់នោះ ធ្វើការវិនាស ដល់អ្នកតែក្នុងកាលឥឡូវនេះបុណ្ណោះក៏មិនមែន សូម្បីក្នុងកាលមុន ក្នុងថ្ងៃ រេបោការរបស់ក្រមុំចាស់នេះ អ្នកក៏ដល់នូវការអស់ជីវិត បានជាសម្លឧត្តរិភង្គ របស់មហាជន ហើយទ្រង់នាំអតីតនិទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតគោ ក្នុងផ្ទះរបស់កុដុម្ពិកៈម្នាក់ ក្នុងស្រុកមួយ ដោយឈ្មោះមានឈ្មោះមហាលោហិត ឯប្អូនប្រុសរបស់ព្រះ ពោធិសត្វ ឈ្មោះចូឡលោហិត ធុរៈក្នុងត្រកូលនោះឯង រមែងប្រព្រឹត្តទៅ បាន ព្រោះអាស្រ័យគោទាំង ២ បងប្អូននោះឯង ក្នុងត្រកូលនោះមានកុមារី ម្នាក់ ។ កុលបុត្រអ្នកក្រុងម្នាក់ ដណ្តឹងកុមារីនោះដើម្បីបុត្ររបស់ខ្លួន ។ មាតាបិតារបស់ក្មេងស្រីនោះ ឲ្យបបរ និងភត្ត ចិញ្ចឹមជ្រូកឈ្មោះមុណិកៈ ដោយគិតថា ទុកធ្វើសម្លឧត្តរិភង្គដើម្បីភ្ញៀវទាំងឡាយ ដែលមកក្នុងថ្ងៃរៀប ការរបស់កុមារីនោះ ។ គោឈ្មោះចូឡលោហិតឃើញដូច្នោះ ទើបសួរបងថា ធុរៈ គឺការងារក្នុងត្រកូលនេះ កាលនឹងប្រព្រឹត្តទៅ ក៏អាស្រ័យបងប្អូនយើង ទាំង ២ ទើបប្រព្រឹត្