អដ្ឋកថា នច្ចជាតកទី ២
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមាន ភណ្ឌៈច្រើនមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា រុទំ មនុញ្ញំ ដូច្នេះជាដើម ។ រឿងដូចគ្នានឹងរឿងដែលបានពោលហើយ ក្នុងទេវធម្មជាតកខាងដើមនោះ ឯង ។ ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា ពួកអ្នកជាអ្នក មានភណ្ឌៈច្រើនឬ ភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គ ព្រះសាស្តាត្រាស់ សួរថា ព្រោះហេតុអ្វី ទើបអ្នកជាអ្នកមានភណ្ឌៈច្រើន ភិក្ខុនោះលុះបានស្តាប់ ព្រះតម្រាស់មានប្រមាណបុណ្ណេះ ក៏ក្រោធ ទើបដោះសំពត់ស្លៀកសំពត់ដណ្តប់ គិតថា ឥឡូវនេះ អញនឹងត្រាច់ទៅដោយទំនងនេះឯង ហើយបានឈរជា បុគ្គលអាក្រាតក្នុងទីចំពោះព្រះភក្ត្រ ។ មនុស្សទាំងឡាយនាំគ្នាពោលថា គួរ តិះដៀលហ្ន៎ គួរតិះដៀលហ្ន៎ ។ ភិក្ខុនោះគេចទៅអំពីទីនោះ ហើយវិលមក ដើម្បីជាអ្នកថោកទាប គឺសឹក ។ ភិក្ខុទាំងឡាយអង្គុយប្រជុំគ្នាក្នុងធម្មសភា នាំគ្នា ពោលទោសភិក្ខុនោះថា ភិក្ខុនោះធ្វើកម្មបែបនេះ ចំពោះព្រះភក្ត្ររបស់ព្រះសាស្តា ។ ព្រះសាស្តាយាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ ភិក្ខុទាំងឡាយក្រាប ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនោះលះហិរិ និងឱត្តប្បៈ ជាមនុស្សអាក្រាត ដូចក្មេងអ្នកស្រុកកណ្តាលបរិស័ទ ៤ ចំពោះព្រះភក្ត្រព្រះអង្គ បុគ្គលទាំងឡាយ រង្កៀស ទើបវិលមកដើម្បីភាពជាបុគ្គលថោកទាប វិនាសចាកព្រះ