អដ្ឋកថា សម្មោទមានជាតកទី ៣
ព្រះសាស្តា កាលយាងចូលទៅអាស្រ័យនគរកបិលពស្តុ គង់ នៅក្នុងនិគ្រោធារាម ទ្រង់ប្រារព្ធការឈ្លោះគ្នានៃព្រះញាតិ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សម្មោទមានា ដូច្នេះជាដើម ។ ការឈ្លោះនៃព្រះញាតិនោះ មានច្បាស់ក្នុងកុណាលជាតក ។ ក្នុងកាល នោះ ព្រះសាស្តាត្រាស់ហៅព្រះញាតិទាំងឡាយមកហើយ ត្រាស់ថា មហាប ពិត្រទាំងឡាយ ឈ្មោះថា ការឈ្លោះគ្នានិងគ្នានៃព្រះញាតិទាំងឡាយ មិន សមគួរ ពិតហើយ ក្នុងកាលមុន ក្នុងពេលសាមគ្គីគ្នា សូម្បីសត្វតិរច្ឆានទាំងឡាយ ក៏គ្របសង្កត់បច្ចាមិត្រ ដល់នូវសួស្តី ក្នុងកាលណា ដល់នូវការវិវាទគ្នា ក្នុងកាលនោះ ក៏ដល់នូវសេចក្តីវិនាសធំ ព្រះសាស្តាដែលរាជត្រកូលនៃព្រះ ញាតិទាំងឡាយអារាធនាហើយ ទើបទ្រង់នាំអតីតនិទានមកសម្តែងដូចតទៅក្នុង អតីតកាល កាលព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតចាប មានចាបច្រើនពាន់ជាបរិវារ នៅក្នុងព្រៃ ។ ក្នុងកាលនោះ ព្រានចាបម្នាក់ ទៅកាន់លំនៅរបស់ចាបទាំងនោះ ធ្វើសំឡេងយំដូចចាប ដឹងថា ចាបទាំងនោះប្រជុំគ្នាហើយ ទើបបង់ សំណាញ់លើចាបទាំងនោះ ហើយសង្កត់ជាយជុំវិញ ធ្វើចាបទាំងអស់ឲ្យមក រួមគ្នា ហើយដាក់ពេញកំប្រោងទៅផ្ទះ លក់ចាបទាំងនោះចិញ្ចឹមជីវិត ដោយ តម្លៃនោះ ។ ថ្ងៃមួយ ព្រះពោធិសត្វពោលនឹងចាបទាំងនោះថា នាយព្រាន បក្សីនេះ ធ្វើពួកញាតិរបស់យើងឲ្យវិនាស អញដឹងឧបាយមួយ ដែលជាហេតុ ឲ្យនាយព្រាននោះ មិនអាចចាប់អញបាន ចាប់តាំងពីនេះទៅ កាលព្រាននេះ បង់សំណាញ់គ្របពួកយើង អ្នកទាំងឡាយ ចូរសកក្បាលក្នុងក្រឡាសំណាញ់ នីមួយៗ នាំគ្នាលើកសំណាញ់ហើយ ហើរទៅកាន់ទីដែលត្រូវការ ហើយចុះ លើគុម្ពឈើដែលមានបន្លា កាលបើដូច្នោះ ពួកយើងនឹ