អដ្ឋកថា ពកជាតកទី ៨

ក្បាលទី 45 · ទំព័រ 486

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែល ចម្រើនដោយចីវរ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នាច្ចន្តំ និកតិប្បញ្ញោ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនៅក្នុងវត្តជេតពនមួយរូប ជាអ្នកឈ្លាសក្នុងកម្មឯណាមួយ មានការកាត់ ការខាត់ ការរៀបចំ និងការដេរសំពត់ ដែលគប្បីធ្វើក្នុងចីវរ ជាដើម ។ ភិក្ខុនោះ ចីវរ រមែងចម្រើនដោយភាពជាអ្នកឈ្លាសនោះ ព្រោះ ដូច្នោះ ទើបប្រាកដឈ្មោះថា ចីវរវឌ្ឍក ( បុគ្គលដែលចម្រើនដោយចីវរ ) ។ សួរថា ភិក្ខុនេះធ្វើដូចម្តេច ។ ឆ្លើយថា ភិក្ខុនេះយកសំពត់ចាស់ ដែលចាស់ គ្រាំគ្រា មកសម្តែងហត្ថកម្ម ធ្វើចីវរឲ្យជាចីវរមានសម្ផស្សល្អ គួរពេញចិត្តក ្នុងកាលជ្រលក់ស្រេច ក៏ជ្រលក់ដោយទឹកម្សៅ ខាត់ដោយស័ង្ខ ធ្វើឲ្យភ្លឺ រលោង ជាទីពេញចិត្ត ហើយបត់ទុកដាក់ ។ ភិក្ខុទាំងឡាយមិនចេះធ្វើចីវរកម្ម ទើបកាន់យកសំពត់សាដកថ្មីៗ ទាំងឡាយ ទៅកាន់សម្នាក់របស់ភិក្ខុនោះ រួច ពោលថា ពួកខ្ញុំមិនចេះធ្វើចីវរ សូមលោកធ្វើចីវរឲ្យដល់ពួកខ្ញុំ ។ ភិក្ខុនោះ ពោលថា អាវុសោទាំងឡាយ ចីវរ កាលធ្វើរមែងយូរ ចីវរដែលខ្ញុំធ្វើ មាន លោកទាំងឡាយ ដាក់សំពត់សាដកថ្មីទាំងនេះ ហើយកាន់យកចីវរដែលធ្វើ ហើយនោះទៅចុះ ពោលហើយ ទើបនាំមកឲ្យមើល ។ ភិក្ខុទាំងនោះឃើញ វណ្ណសម្បត្តិរបស់ចីវរបុណ្ណោះ មិនដឹងដល់ខាងក្នុង សម្គាល់ថា មាំទាំល្អ ទើប ឲ្យសំពត់សាដកថ្មីទាំងឡាយដល់ចីវរវឌ្ឍកៈ ហើយកាន់យកចីវរនោះទៅ ។ ចីវរនោះ ដែលភិក្ខុទាំងនោះ បោកដោយទឹកក្តៅ ក្នុងកាលដែលប្រឡាក់តិចតួច ទើបចីវរនោះបង្ញាញប្រក្រតីរបស់ខ្លួន គឺចាស់គ្រាំគ្រា ប្រាកដក្នុងទីនោះៗ ភិក្ខុទាំងនោះមាននូវវិប្បដិសារី ។ ភិក្ខុនោះ យកសំពត់ចាស់បញ្ឆោតភិក្ខុ