អដ្ឋកថា នន្ទជាតកទី ៩

ក្បាលទី 45 · ទំព័រ 495

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ ប្រារព្ធសទ្ធិវិហារិករបស់ព្រះសារីបុត្តត្ថេរ ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា មញ្ញេ សោវណ្ណយោ រាសិ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះ ជាអ្នកប្រដៅងាយ អត់ធន់ចំពោះពាក្យប្រៀនប្រដៅ ធ្វើឧបការៈដល់ព្រះថេរៈ ដោយឧស្សាហៈដ៏ច្រើន ។ សម័យមួយ ព្រះថេរៈ ទូលលាព្រះសាស្តា ចារិកទៅហើយ បានត្រឡប់មកកាន់ទក្ខិណាគិរីជនបទ ក្នុងពេលដែលព្រះថេរៈទៅក្នុងទក្ខិណាគិរីជនបទនោះ ភិក្ខុនោះ ជាអ្នកប្រកាន់ ខ្លួន មិនធ្វើតាមពាក្យរបស់ព្រះថេរៈ កាលព្រះថេរៈពោលថា អាវុសោ អ្នកចូរ ធ្វើកម្មឈ្មោះនេះ ក៏បានជាចំណែកផ្ទុយចំពោះព្រះថេរៈៗ មិនដឹងអធ្យាស្រ័យ របស់ភិក្ខុនោះ ព្រះថេរៈត្រាច់ចារិកទៅក្នុងទក្ខិណាគិរីជនបទនោះ វិលត្រឡប់មក កាន់វត្តជេតពនទៀត ភិក្ខុនោះក៏ដូច្នោះឯងទៀត ចាប់តាំងអំពីព្រះថេរៈមកកាន់ ជេតវនវិហារ ទើបព្រះថេរៈក្រាបទូលដល់ព្រះសាស្តាថា បពិត្រព្រះអង្គ ដ៏ចម្រើន សទ្ធិវិហារិកមួយរូបរបស់ខ្ញុំព្រះអង្គ ក្នុងទីមួយ ហាក់ដូចជាទាសៈ ដែលលោះមកដោយទ្រព្យ ១០០ តែក្នុងទីមួយ ជាអ្នកប្រកាន់ខ្លួន កាលខ្ញុំ ព្រះអង្គប្រាប់ថា ចូរធ្វើវត្ថុឈ្មោះនេះ បែរជាធ្វើជំទាស់ ព្រះសាស្តាត្រាស់ថា ម្នាលសារីបុត្រ ភិក្ខុនេះមានប្រក្រតីយ៉ាងនេះ តែក្នុងឥឡូវនេះបុណ្ណោះក៏មិន មែន សូម្បីក្នុងកាលមុន ភិក្ខុនេះទៅកាន់ទីមួយ ហាក់ដូចជាទាសៈ ដែលលោះ មកដោយទ្រព្យ ១០០ តែទៅកាន់ទីមួយទៀត បែរជាមានចំណែកផ្ទុយជា