កបោតកជាតកទី ២
ក្បាលទី 45 · ទំព័រ 531
( ព្រាបពោធិសត្វពោលថា ) បុគ្គលណា កាលលោកអ្នក ប្រាថ្នាសេចក្តីចម្រើន អនុគ្រោះដោយប្រយោជន៍ ទូន្មាន មិនធ្វើតាមពាក្យប្រៀន ប្រដៅ បុគ្គលនោះ តែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ ដៃនៃបុគ្គលជាសត្រូវ ព្រោះមិនធ្វើតាមពាក្យនៃសត្វព្រាប ។