អដ្ឋកថា កបោតកជាតកទី ២

ក្បាលទី 45 · ទំព័រ 532

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ភិក្ខុមាននិស្ស័យឡេះឡោះមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា យោ អត្ថកាមស្ស ដូច្នេះជាដើម ។ រឿងការឡេះឡោះរបស់ភិក្ខុនោះ មានសម្តែងយ៉ាងពិស្តារក្នុងកាកជាតក នវកនិបាត ។ ក្នុងកាលនោះ ភិក្ខុទាំងឡាយនាំភិក្ខុនោះមកក្រាបទូលដល់ព្រះសាស្តា ថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះមាននិស្ស័យឡេះឡោះ ។ ខណៈ នោះ ព្រះបរមសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ ពិតឬ ភិក្ខុនោះក្រាប ទូលថា ពិតហើយ ព្រះអង្គ ទើបព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ក្នុងកាល មុន អ្នកក៏ជាបក្សីឡេះឡោះ អស់ជីវិតព្រោះការឡេះឡោះរបស់ខ្លួន សូម្បី បណ្ឌិតដែលអាស្រ័យអ្នក ក៏ត្រូវព្រាត់ប្រាសចាកទីលំនៅផងដែរ ហើយទ្រង់ នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជ្យសម្បត្តិ ក្នុងនគរពារាណសី ព្រះពោធិសត្វយោនយកកំណើតជាសត្វព្រាប ។ ក្នុងកាលនោះ អ្នកស្រុក ពារាណសី នាំគ្នាព្យួរកំប្រោងស្មៅក្នុងទីនោះៗ ដើម្បីឲ្យហ្វូងបក្សីអាស្រ័យនៅ យ៉ាងសប្បាយ ព្រោះភាពជាអ្នកប្រាថ្នាបុណ្យ ប្រាថ្នាកុសល ។ ក្នុងកាល នោះ ចុងភៅប្រុសរបស់សេដ្ឋីក្រុងពារាណសី ក៏ព្យួរកំប្រោងស្មៅក្នុងរោង បាយមួយដូចគ្នា ។ ព្រាបពោធិសត្វបានចូលទៅនៅក្នុងកំប្រោងនោះ ពេលព្រឹក ក៏ហើរចេញរកស៊ី ពេលល្ងាច ក៏ហើរត្រឡប់មកក្នុងរោងបាយនោះ ដូច្នេះ សព្វកាល ។ ថ្ងៃមួយ ក្អែកមួយហើរកាត់រោងបាយ ហិតក្លិនឈ្ងុយនៃរសជូរ រសប្រៃ ត្រី និងសាច់ ក៏កើតនូវការលោភឡើង គិតថា នឹងអាស្រ័យអ្នកណាហ្ន៎ ទើបបានត្រី និងសាច់នេះ គិតដូច្នេះហើយ ក៏ទំក្នុងទីមិនឆ្ងាយ រំពៃមើល ផ្លូវ លុះពេលល្ងាច ឃើញព្រះពោធិសត្វហើរ