អដ្ឋកថា វេឡុកជាតកទី ៣
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ភិក្ខុប្រដៅក្រមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យោ អត្ថកាមស្ស ដូច្នេះជាដើម ។ មានរឿងសង្ខេបថា ព្រះសាស្តាកាលត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ ពិត ឬ ដែលថា អ្នកជាបុគ្គលប្រដៅក្រ កាលភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គ ក៏ត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ ដែលអ្នកជា បុគ្គលប្រដៅក្រ សូម្បីក្នុងកាលមុន អ្នកក៏ជាបុគ្គលប្រដៅក្រដូចគ្នា ព្រោះជា បុគ្គលប្រដៅក្រនោះឯង ទើបមិនធ្វើតាមពាក្យរបស់បណ្ឌិតទាំងឡាយ ហើយត្រ ូវពស់ចឹកស្លាប់ ដូច្នេះហើយ ទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលមានសម្បត្តិច្រើន ក្នុងដែនកាសី ដល់នូវភាពជា អ្នកដឹងក្តីហើយ សម្លឹងឃើញទោសក្នុងកាមគុណ និងអានិសង្សក្នុងការចេញ បួស ទើបលះកាមទាំងឡាយ ហើយចូលទៅកាន់ព្រៃហិមពាន្ត បួសជាឥសី បំពេញកសិណបរិកម្ម ធ្វើអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យកើតហើយ សម្ងំ ដោយសេចក្តីសុខ ដែលកើតអំពីឈាន ក្នុងកាលតមក មានបរិវារច្រើន មាន តាបស ៥០០ ចោមរោម ជាសាស្តារបស់គណៈហើយ ។ កាលនោះ មាន កូនពស់មួយលូនទៅតាមធម្មតារបស់ខ្លួន រហូតដល់អាស្រមបទរបស់តាបស មួយរូប ។ តាបសឃើញហើយ កើតសេចក្តីស្រឡាញ់ដូចកូន ទើបចាប់យក មកចិញ្ចឹម ឲ្យដេកក្នុងបំពង់ឫស្សី ព្រោះពស់នោះដេកក្នុងបំពង់ឫស្សី ទើប តាបសទាំងឡាយឲ្យឈ្មោះថា វេឡុកៈ ព្រោះតាបសនោះចិញ្ចឹមពស់នោះ ដោយសេចក្តីស្រឡាញ់ដូចជាកូន ទើបតាបសទាំងឡាយឲ្យឈ្មោះថា វេឡុកបិតា ។ កាលនោះ ព្រះពោធិសត្វបានឮដំណឹងថា តាបសមួយរូប ចិញ្ចឹម អាស