អដ្ឋកថា រោហិណីជាតក ទី ៥

ក្បាលទី 45 · ទំព័រ 547

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធទាសីរបស់ អនាថបិណ្ឌកសេដ្ឋីម្នាក់ មានពាក្យផ្តើមថា សេយ្យោ អមិត្តោ ដូច្នេះជាដើម ។ បានឮមកថា អនាថបិណ្ឌិកសេដ្ឋី មានទាសីម្នាក់ ឈ្មោះរោហិណី ថ្ងៃ មួយ មាតារបស់ទាសីដែលជាស្រីចាស់ មកដេកក្នុងរោងក្ត្ងេង ។ ហ្វូងរុយ ចោមរោមមាតារបស់នាងរោហិណីនោះ ខាំឈឺដូចចាក់ដោយម្ជុល ទើបនាង ប្រាប់កូនស្រីថា នែនាង រុយចោមរោមខាំម៉ែ ចូរនាងដេញវា នាងទទួលពាក្យ ថា ច្ាម៉ែ ខ្ញុំនឹងដេញវា គិតក្នុងចិត្តថា អញនឹងវាយរុយដែលរោមខ្លួនរបស់ មែឲ្យស្លាប់ ឲ្យដល់នូវសេចក្តីវិនាស ហើយក៏ងារអង្រែបុកអង្ករ វាយមាតា ស្លាប់មួយរំពេច ។ កាលឃើញម្តាយស្លាប់ហើយ ក៏ទ្រហោយំថា ម៉ែរបស់ ខ្ញុំស្លាប់ហើយ ទើបមនុស្សទាំងឡាយប្រាប់រឿងរ៉ាវដល់លោកសេដ្ឋី ។ លោក សេដ្ឋីបានធ្វើសរីរកិច្ចតាមសមគួរហើយ ក៏ទៅកាន់វិហារ ក្រាបទូលរឿងរ៉ាវ ទាំងអស់ដល់ព្រះបរមសាស្តា ។ ព្រះសាស្តាត្រាស់ថា ម្នាលគហបតី មិន មែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ ដែលនាងទាសីនេះ ប្រហារមាតារបស់ ខ្លួនស្លាប់ដោយអង្រែ ព្រោះបំណងថា នឹងប្រហាររុយដែលរោមមាតា សូម្បី ក្នុងកាលមុន ក៏ធ្លាប់ប្រហារមាតាឲ្យស្លាប់ ដោយអង្រែមកហើយដូចគ្នា សេដ្ឋី ទូលអារាធនាហើយ ទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងក្រុង ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលសេដ្ឋី កាលបិតាអស់ជីវិត ក៏គ្រប់ គ្រងតំណែងសេដ្ឋី ។ សេដ្ឋីនោះមានទាសីម្នាក់ ឈ្មោះរោហិណីដូចគ្នា ។ កាល មាតាមកកាន់រោងក្ត្ងេង ប្រាប់ឲ្យដេញរុញថា នែនាង ចូរនាងបក់រុយឲ្យមែផង ទាសីនោះក៏បានសម្លាប់មាតារបស់ខ្លួនឲ្យស្លាប់ ដោយអង្រែយ៉ាងនេះឯងដូចគ្នា ។ កាលម