អដ្ឋកថា អារាមទូសកជាតកទី ៦

ក្បាលទី 45 · ទំព័រ 551

ព្រះសាស្តា កាលគង់នៅក្នុងឧទ្យាន ក្នុងតំបន់មួយនាដែន កោសល ទ្រង់ប្រារព្ធអ្នកប្រទូស្ត ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា ន វេ អនត្ថកុសលេន ដូច្នេះជាដើម ។ បានឮមកថា កាលព្រះបរមសាស្តាចារិកទៅក្នុងដែនកោសល ដល់តំបន់ មួយ កុដុម្ពិកៈម្នាក់ក្នុងស្រុកនោះ និមន្តព្រះតថាគត ឲ្យគង់នៅក្នុងចម្ការរបស់ ខ្លួន ថ្វាយទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយក្រាបទូលថា បពិត្រ ព្រះអង្គដ៏ចម្រើន សូមទ្រង់យាងទៅក្នុងចម្ការនេះ តាមគាប់ព្រះហបឫទ័យចុះ ។ ភិក្ខុទាំងឡាយក៏នាំគ្នាក្រោកឡើង បបួលឧទ្យានបាលត្រាច់ទៅក្នុងចម្ការ ឃើញ ទីស្រឡះមួយកន្លែង ទើបសួរឧទ្យានបាលថា ឧបាសក ចម្ការនេះ ទីដទៃមាន ដើមឈើខេវោស្រងាត់ តែត្រង់នេះមិនមានដើមឈើ ឬគុម្ពឈើអ្វីឡើយ រឿង នេះ ព្រោះហេតុអ្វី ឧទ្យានបាលឆ្លើយថា បពិត្រលោកម្ចាស់ កាលដាំចម្ការ នេះ មានក្មេងអ្នកស្រុកម្នាក់ កាលស្រោចទឹកដើមឈើ ត្រូវដកដើមឈើដែល ទើបតែដាំក្នុងទីត្រង់នេះមើលឫសសិន ហើយទើបស្រោចទឹក ទៅតាមប្រវែង ឫសជាប្រមាណ ដើមឈើដែលដាំថ្មីទាំងនោះ ក៏ក្រៀមស្ងួត ងាប់គ្មានសល់ ដោយហេតុនោះ ទើបត្រង់ទីនេះ ជាទីវាល ។ ភិក្ខុទាំងឡាយចូលទៅគាល់ ព្រះបរមសាស្តា ហើយក្រាបទូលរឿងនោះ ។ ព្រះសាស្តាត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ ក្មេងអ្នកស្រុកនោះ មិនមែនបំផ្លាញចម្ការតែក្នុងកាលឥឡូវនេះ បុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏ធ្លាប់ជាអ្នកបំផ្លាញចម្ការដូចគ្នា ហើយទ្រង់នាំ