អដ្ឋកថា វេទព្វជាតកទី ៨

ក្បាលទី 45 · ទំព័រ 560

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុប្រដៅ ក្រ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អនុបយេន យោ អត្ថំ ដូច្នេះ ជាដើម ។ សេចក្តីពិស្តារថា ព្រះសាស្តាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ មិនមែន តែក្នុងកាលឥឡូវនេះបុណ្ណោះទេ ដែលអ្នកជាបុគ្គលប្រដៅក្រ សូម្បីក្នុងកាល មុន ក៏ជាអ្នកប្រដៅក្រដូចគ្នា ព្រោះមិនធ្វើតាមពាក្យរបស់បណ្ឌិត ត្រូវកាប់ ដោយដាវដាច់ជា ២ កំណាត់ ដេកស្លាប់កណ្តាលផ្លូវ ព្រោះអាស្រ័យអ្នក តែម្នាក់ អ្នកដទៃ ១០០០ នាក់ ក៏ត្រូវអស់ជីវិតទៅដែរ ដូច្នេះហើយ ទ្រង់នាំ អតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងនគរ ពារាណសី មានព្រាហ្មណ៍ម្នាក់ ក្នុងតំបន់មួយ ចេះមន្តឈ្មោះវេទព្វៈ ។ បាន ឮថា មន្តនោះ មានតម្លៃកាត់ថ្លៃមិនបាន គួរបូជាក្រៃលែង កាលបានឫកហើយ ម្ចាស់របស់មន្ត រាយមន្តនោះ ងើយមើលអាកាស ភ្លៀងកែវ ៧ ប្រការ ក៏ ធ្លាក់ចុះមកអំពីអាកាស ។ គ្រានោះ ព្រះពោធិសត្វ រៀនសិប្បៈក្នុងសម្នាក់ របស់ ព្រាហ្មណ៍នោះ ។ ថ្ងៃមួយ ព្រាហ្មណ៍បបួលព្រះពោធិសត្វចេញចាក ស្រុកនៃខ្លួន ធ្វើដំណើរទៅកាន់ដែនចេតី ដោយធុរៈណាមួយ ។ ក្នុងរវាងផ្លូវ ជាដងព្រៃមួយ មានចោរឈ្មោះបេសនកៈ ប្រមាណ ៥០០ នាក់ នៅស្កាត់ ផ្លូវ ។ ពួកចោរទាំងនោះ បានចាប់ព្រះពោធិសត្វ និងវេទព្វព្រាហ្មណ៍ ។ ព្រោះហេតុអ្វី ទើបពួកចោរនេះ ឈ្មោះថា បេសនកចោរ ព្រោះបានឮ ថា ចោរនេះ បើចាប់បានមនុស្ស ២ នាក់ ហើយប្រើមនុស្សម្នាក់ទៅយក ប្រាក់មកឲ្យពួកវា ព្រោះហេតុនោះ ទើបមនុស្សទាំងឡាយ ហៅចោរនោះថា បេសនកចោរ ពួកចោរទាំងនោះ ពួនត្រង់បរិវេណព្រៃមួយ បើចាប់ពុក និង កូនបាន ក៏និយាយនឹងពុកថា ចូរទៅយកទ្រព្