ទុម្មេធជាតកទី ១០

ក្បាលទី 45 · ទំព័រ 572

( ព្រះរាជាពោធិសត្វពោលថា ) ការបូជា អញបានបួងសួង ហើយ ដោយសារមនុស្សអាប់ឥតប្រាជ្ញារាប់ពាន់នាក់ ឥឡូវនេះ អញនឹង បូជា ( ព្រោះ ) ជនមិនប្រកបដោយធម៌ច្រើននាក់ ។ ទុម្មេធជាតកទី ១០ ចប់ អត្ថកាមវគ្គទី ៥ ចប់ បឋមបណ្ណាសក ចប់ ឧទ្ទាននៃអត្ថកាមវគ្គនោះ គឺ និយាយអំពីមិត្តវិន្ទុក ( ក្នុងលោសកជាតក ) ១ កបោតកជាតក ១ វេឡុកជាតក ១ បុគ្គលល្ងង់ខ្លៅ ( ក្នុងមកសជាតក ) ១ រោហិណីជាតក ១ ស្វា ( ក្នុងអារាមទូសកជាតក ) ១ វារុណិទូសកជាតក ១ ចោរនៅក្នុងដែនចេតៈ ( ក្នុងវេទព្វជាតក ) ១ ផ្កាយ ( ក្នុងនក្ខត្តជាតក ) ១ ការបូជា ( ក្នុងទុម្មេធជាតក ) ១ ត្រូវជា ១០ ។