អដ្ឋកថា ចូឡជនកជាតកទី ២
ក្បាលទី 45 · ទំព័រ 593
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែល មានសេចក្តីព្យាយាមធូរថយដូចគ្នា ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា វាយមេថេវ បុរិសោ ដូច្នេះជាដើម ។ រឿងដែលគួរពោលក្នុងជាតកនេះទាំងអស់ មានច្បាស់ក្នុងមហាជនក ជាតក ។ ព្រះរាជាគង់ប្រថាប់ខាងក្រោមស្វេតច្ឆត្រ ហើយត្រាស់ព្រះគាថានេះថា បុរសជាបណ្ឌិតត្រ ូវតែប្រឹងប្រែង មិនត្រូវនឿយណាយឡើយ យើងឃើញខ្លួនយើង ដែលឡើងអំពីទឹក កាន់គោកស្រាប់ហើយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា វាយមេថេវ សេចក្តីថា បុរសដែលជាបណ្ឌិតត្រ ូវធ្វើសេចក្តីព្យាយាមរឿយៗ ទៅ ។ បទថា ឧទកា ថលមុព្ភតំ សេចក្តីថា យើងឃើញច្បាស់ខ្លួនឯងថា ផុត ចាកទឹកឡើងលើគោកបាន គឺតាំងនៅលើគោកបាន ។ ឥឡូវនេះ ភិក្ខុដែលមានសេចក្តីព្យាយាមធូរថយ សម្រេចអរហត្តផល ហើយ ។ ព្រះបាទជនករាជ ក្នុងកាលនោះ បានមកជាព្រះសម្មាសម្ពុទ្ធ ដូច្នេះឯង ។