អដ្ឋកថា បុណ្ណបាតិជាតកទី ៣
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធស្រាលាយ ថ្នាំពិស ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា តថេវបុណ្ណបតិយោ ដូច្នេះជាដើម ។ សម័យមួយ ពួកអ្នកលេងសុរាក្នុងក្រុងសាវត្ថី ប្រជុំគ្នាប្រឹក្សាថា តម្លៃ សម្រាប់ទិញសុរារបស់ពួកយើងអស់ហើយ តើរកឯណាបាន ខណៈនោះ អ្នកលេង រឹតត្អឹងម្នាក់ពោលថា កុំគិតថ្វីឡើយ ឧបាយមានម្យ៉ាង ពួកអ្នកលេងសួរ ថា ឧបាយដូចម្តេច អ្នកលេងរឹតត្អឹងនោះពោលថា លោកអនាថបិណ្ឌិកសេដ្ឋី ពាក់ចិញ្ចៀនច្រើនវង់ ស្លៀកសំពត់សាច់ម៉ដ្ឋ ទៅគាល់ព្រះរាជា ពួកយើង យកថ្នាំពុលដាក់ក្នុងក្រឡស្រា នាំគ្នាអង្គុយ ត្រៀមនូវការផឹក ពេលលោក មក ក៏អញ្ជើញលោកថា អញ្ជើញផ្លូវនេះ លោកម្ចាស់ ហើយឲ្យគាត់ផឹក កាលសន្លប់ហើយ ក៏ដណ្តើមយកចិញ្ចៀន និងសំពត់ស្លៀក ធ្វើមូលតម្លៃទិញ ស្រាផឹកបាន អ្នកលេងទាំងនោះទទួលថា ល្អពិតហ្ន៎ ក៏នាំគ្នាធ្វើយ៉ាងនោះ ។ កាលសេដ្ឋីដើរមក ក៏ដើរប្រញ្ចាសផ្លូវទៅ ពោលថា បពិត្រលោកម្ចាស់ អញ្ជើញមកផ្លូវនេះសិន សុរាក្នុងវង់របស់ពួកខ្ញុំ គួរត្រេកអរក្រៃពេក អញ្ជើញ លោកម្ចាស់សាកបន្តិច សឹមទៅចុះ ។ អនាថបិណ្ឌិក ជាអរិយសាវ័កថ្នាក់ សោតាបន្ន នឹងផឹកស្រាបានដូចម្តេច ទោះបីលោកមិនត្រូវការ ក៏គិតថាអញ នឹងចាប់កំហុសអ្នកលេងទាំងនេះ ដូច្នេះហើយ ទើបដើរទៅកាន់ទីដែលគេរៀបចំ នឹងផឹក សង្កេតមើលកិរិយារបស់ជនទាំងនោះ ក៏ជ្រាបថា ជនទាំងនេះធ្វើស្រា នេះទុក ដោយហេតុឈ្មោះនេះ រួចត្រិះរិះបន្តថា តាំងអំពីពេលនេះទៅ ត្រូវ ដេញជនទាំងនេះ ឲ្យគេចទៅអំពីទីនេះ ដូច្នេះហើយ ពោលថា នែវុឺយពួក អ្នកលេងសុរាអាក្រក់ ពួកអាគិតថា ពួកយើងយកថ្នាំពុលដាក់ក្នុងក្រឡស្រា ហើយផ្សំគំនិតគ្នា ឲ្យមនុស្សដែលមកនាំគ្នាផឹក សន្លប់ហ