អដ្ឋកថា បញ្ចាវុធជាតកទី ៥
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមាន សេចក្តីព្យាយាមធូរថយមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យោ អលីនេន ចិត្តេន ដូច្នេះជាដើម ។ ព្រះបរមសាស្តាត្រាស់ហៅភិក្ខុនោះមកហើយ ត្រាស់សួរថា ម្នាលភិក្ខុ ពិតឬ ដែលថា អ្នកជាបុគ្គលមានសេចក្តីព្យាយាមធូរថយ កាលលោកក្រាប ទូលថា ករុណាព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុ សូម្បីក្នុងកាលមុន បណ្ឌិត ទាំងឡាយ ធ្វើសេចក្តីព្យាយាមក្នុងទីដែលគួរប្រកបព្យាយាម ក៏បានសម្រេច ដល់នូវរាជសម្បត្តិហើយ ទើបទ្រង់នាំរឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ព្រះពោធិសត្វ កើតក្នុងព្រះគភ៌របស់ព្រះអគ្គមហេសីនៃព្រះរាជា អង្គនោះ ក្នុងថ្ងៃដែលថ្វាយព្រះនាមព្រះពោធិសត្វនោះ រាជត្រកូលបានញ៉ាំង ព្រាហ្មណ៍ ១០៨ ឲ្យឆ្អែតស្កប់ស្កល់ដោយរបស់ដែលគួរប្រាថ្នា សព្វប្រការ ហើយសាកសួរលក្ខណៈរបស់ព្រះរាជកុមារ ។ ពួកព្រាហ្មណ៍ដែលឈ្លាសក្នុង ការទាយលក្ខណៈ ឃើញនូវភាពសម្បូរដោយលក្ខណៈហើយ ក៏នាំគ្នាទាយ ថា បពិត្រមហារាជ ព្រះរាជកុមារសម្បូរដោយបុញ្ញាធិការ កាលទ្រង់សោយ ទិវង្គតហើយ នឹងត្រូវគ្រងរាជសម្បត្តិ នឹងមានឈ្មោះបោះសំឡេង ប្រាកដ ដោយការប្រើអាវុធ ៥ យ៉ាង ជាអគ្គបុរសក្នុងជម្ពូទ្វីបទាំងមូល ។ ព្រោះបាន ស្តាប់ពាក្យព្យាកររបស់ព្រាហ្មណ៍ទាំងឡាយ កាលនឹងថ្វាយព្រះនាម ក៏ថ្វាយ ថា បញ្ចាវុធកុមារ ។ កាលព្រះរាជកុមារនោះដឹងក្តីហើយ មានព្រះជន្ម ១៦ វស្សា ព្រះរាជាត្រាស់ហៅមក ហើយត្រាស់ថា នែកូន ចូរអ្នករៀនសិល្ប៍ស្រាស្តចុះ ។ ព្រះរាជកុមារទូលសួរថា ទូលបង្គំនឹងរៀនក្នុងសម្នាក់របស់អ្នកណា ព្រះរាជាត្រាស់ថា ទៅចុះប