អដ្ឋកថា វានរិន្ទជាតកទី ៧
ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធការខ្នះខ្នែង ដើម្បីសម្លាប់របស់ទេវទត្តត្រា ស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យស្សេតេ ចតុរោ ធម្មា ដូច្នេះជាដើម ។ ក្នុងសម័យនោះ ព្រះសាស្តាទ្រង់ស្តាប់ដំណឹងថា ទេវទត្តកំពុងខ្នះខ្នែង ដើម្បីផ្តាច់ព្រះជន្ម ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះបុណ្ណោះទេ ដែលទេវទត្តព្យាយាមខ្នះខ្នែងដើម្បីសម្លាប់តថាគត សូម្បី ក្នុងកាលមុន ក៏ធ្លាប់ខ្នះខ្នែងហើយដូចគ្នា តែមិនអាចធ្វើហេតុត្រឹមតែការតក់ស្លុត ឲ្យដល់តថាគតបានឡើយ ហើយទ្រង់នាំយករឿងក្នុងអតីត មកសាធកៈ ដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ព្រះពោធិសត្វសោយព្រះជាតិជាស្តេចស្វា ។ កាលចម្រើនវ័យ មានរាងកាយធំធាត់ បុនកូនសេះ សម្បូរដោយកម្លាំង ត្រាច់ទៅតាមច្រាំង ស្ទឹងរស់នៅ ។ ត្រង់កណ្តាលស្ទឹងនោះ មានកោះមួយសម្បូរដោយដើមឈើ ដែលមានផ្លែច្រើនប្រភេទ មានស្វាយ និងខ្នុរជាដើម ។ ព្រះពោធិសត្វមាន កម្លាំងដូចដំរីសា សម្បូរដោយសន្ទុះ លោតអំពីច្រាំងអាយហើយ ទៅសម្រាក ត្រង់ថ្មដាមួយដែលដុះផុតអំពីទឹក ចន្លោះច្រាំង និងកោះ លោតអំពីថ្មនោះ ហើយ ក៏ឡើងលើកោះនោះបាន ទំពាស៊ីផ្លែឈើផ្សេងៗ លើកោះនោះ លុះ ដល់ពេលល្ងាច ក៏លោតត្រឡប់មក ដោយឧបាយនោះ ដល់លំនៅរបស់ខ្លួន ព្រឹកឡើងក៏ធ្វើដូច្នោះទៀត អាស្រ័យនៅក្នុងទីនោះ ដោយទំនៀមនេះឯង ។ ក្នុងសម័យនោះ មានក្រពើមួយ មួយអន្លើដោយក្រពើញីអាស្រ័យនៅក្នុង ស្ទឹងនោះ ក្រពើញីឃើញព្រះពោធិសត្វលោតទៅលោតមក ចាញ់ផ្ទៃចង់ បរិភោគសាច់បេះដូងរបស់ព្រះពោធិសត្វ ទើបនិយាយនឹងក្រពើឈ្មោលថា នែ អ្នកបង ខ្ញុំចាញ់ផ្ទៃ ចង់បរិភោគសាច់បេះដូងរ