អដ្ឋកថា ភេរិវាទជាតកទី ៩
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុប្រដៅ ក្រមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ធមេ ធមេ ដូច្នេះ ជាដើម ។ សេចក្តីសង្ខេបថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ ពិតយ៉ាង នោះឬ ដែលថា អ្នកជាបុគ្គលប្រដៅក្រ កាលភិក្ខុនោះទទួលថា បពិត្រព្រះអង្គ ដ៏ចម្រើន សេចក្តីនោះពិតមែន ទើបត្រាស់ថា ម្នាលភិក្ខុ អ្នកជាបុគ្គល ប្រដៅក្រក្នុងឥឡូវនេះបុណ្ណោះក៏មិនមែន សូម្បីក្នុងកាលមុន អ្នកក៏ជាបុគ្គល ប្រដៅក្រដូចគ្នា ដូច្នេះហើយ ទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអ្នកវាយស្គរក្នុងតំបន់មួយ ព្រះ ពោធិសត្វស្តាប់ដំណឹងថា ក្នុងក្រុងពារាណសី មានបុណ្យនក្ខត្តឫក្សគគ្រឹក គគ្រេង ក៏គិតថា អញនឹងនាំស្គរទៅវាយក្បែរបរិវេណ ដែលមានមហោស្រព រកទ្រព្យ រួចនាំកូនប្រុសទៅកាន់ក្រុងពារាណសីនោះ វាយស្គរបានទ្រព្យជាច្រើន នាំទ្រព្យមកផ្ទះរបស់ខ្លួន ឆ្លងកាត់ព្រៃដែលមានចោរ ក៏ហាមកូនប្រុសដែល វាយស្គរមិនឈប់ថា នែកូន កូនកុំវាយស្គរមិនឈប់ឡើយ ចូរវាយតាមកាល ដូចគេវាយក្នុងពេលអ្នកធំធ្វើដំណីរ ។ កូនប្រុសត្រូវពុកហាម បែរជាពោល ថា ខ្ញុំវាយដេញពួកចោរឲ្យគេចទៅ ដោយសំឡេងស្គរឲ្យទាល់តែបាន ហើយក៏ វាយរឿយៗ មិនឈប់ ។ ពួកចោរស្តាប់សំឡេងស្គរដំបូង គិតថា ចង្វាក់ ស្គរ ដូចគ្នានឹងស្គរអ្នកធំធ្វើដំណើរ ក៏នាំគ្នាគេចទៅ លុះស្តាប់សំឡេងជាប់ត គ្នាពេក ក៏ពោលថា មិនមែនជាភ្លេងសម្រាប់អ្នកធំធ្វើដំណើរទេ ត្រឡប់មក លបមើល ឃើញមនុស្ស ២ នាក់បុណ្ណោះ ក៏ចោមរោមដណ្តើមយកទ្រព្យ ទៅ ។ ព្រះពោធិសត្វពោលថា កូនវាយស្គរជ្រុល