សង្ខធមនជាតកទី ១០

ក្បាលទី 45 · ទំព័រ 633

( អ្នកផ្លុំស័ង្ខពោធិសត្វពោលថា ) បុគ្គលគប្បីផ្លុំ ( ស័ង្ខ ) ចុះ ប៉ុន្តែកុំគប្បីផ្លុំឲ្យជ្រុល ព្រោះការផ្លុំជ្រុល ជាការអាក្រក់ ភោគៈទាំងឡាយ ដែលបានហើយដោយការផ្លុំ បិតាផ្លុំបំផ្លាញភោគៈទាំងនោះ ។ សង្ខធមនជាតកទី ១០ ចប់ អាសឹសវគ្គទី ៦ ចប់ ឧទ្ទាននៃអាសឹសវគ្គនោះ គឺ និយាយអំពីអ្នកប្រាជ្ញប្រាថ្នាយ៉ាងណា ប្រយោជន៍ក៏កើតយ៉ាងនោះ ( ក្នុងមហាសីលវជាតក ) ១ ការឡើងអំពីទឹកមកកាន់គោក ( ក្នុង ចូឡជនកជាតក ) ១ សុរា ( ក្នុងបុណ្ណបាតិជាតក ) ១ ឈើមាន ផ្លែមិនស្រួល ( ក្នុងផលជាតក ) ១ បុរសមានចិត្តមិនរួញរា ( ក្នុង បញ្ចាវុធជាតក ) ១ បុរសមានចិត្តរីករាយ ( ក្នុងកញ្ចនក្ខន្ធជាតក ) ក្នុងវានរិន្ទជាតក ) ១ ធម៌ ៣ ( ក្នុងតយោធម្មជាតក ) ១ ការបានកហាបណៈមួយរយ ( ក្នុងភេរិវាទជាតក ) ១ ផ្លុំស័ង្ខ បានភោគៈ ( ក្នុងសង្ខធមនជាតក ) ១ ត្រូវជា ១០ ។