អដ្ឋកថា សង្ខធមនជាតកទី ១០

ក្បាលទី 45 · ទំព័រ 634

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុប្រដៅ ក្រដូចគ្នា ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ធមេ ធមេ ដូច្នេះ ដើម ។ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអ្នកផ្លុំស័ង្ខ កាលបុណ្យនក្ខត្តឫក្ស ក្នុងក្រុងពារាណសីគគ្រឹកគគ្រេង ក៏នាំបិតាទៅផ្លុំស័ង្ខ បាននូវទ្រព្យ ។ ក្នុង គ្រាត្រឡប់មក ពោលឃាត់បិតាដែលធ្វើការផ្លុំស័ង្ខមិនឈប់ ក្បែរព្រៃចោរ ។ បិតាបែរជាពោលថា យើងនឹងដេញពួកចោរឲ្យគេចទៅ ដោយសំឡេងស័ង្ខ ហើយផ្លុំរឿយៗ ទៅមិនដាច់រយៈ ។ ពួកចោរក៏នាំគ្នាដណ្តើមយកទ្រព្យអស់ ទំនងគ្នានឹងរឿងមុននោះឯង ព្រះពោធិសត្វពោលគាថា ដោយន័យដូចគ្នានឹង រឿងមុននោះថា បុគ្គលគប្បីផ្លុំ ( ស័ង្ខ ) ចុះ ប៉ុន្តែកុំគប្បីផ្លុំឲ្យជ្រុល ព្រោះការផ្លុំជ្រុល ជាការអាក្រក់ ភោគៈទាំងឡាយ ដែលបានហើយ ដោយការផ្លុំ បិតាផ្លុំបំផ្លាញភោគៈទាំងនោះ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា តេ តាតោ វិធមី ធមំ សេចក្តីថា បិតា របស់ខ្ញុំផ្លុំស័ង្ខរឿយៗ ផ្លុំជ្រុល ធ្វើឲ្យទ្រព្យដែលបានព្រោះការផ្លុំស័ង្ខទាំងនោះ អស់ទៅ វិនាសទៅ ។ ព្រះបរមសាស្តា លុះទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់បន្តអនុសន្ធិ ប្រជុំជាតកថា បិតាក្នុងកាលនោះ បានមកជាភិក្ខុប្រដៅក្រ ក្នុងកាល ឥឡូវនេះ ឯបុត្រ គឺជាតថាគតនេះឯង ។