អដ្ឋកថា អសាតមន្តជាតកទី ១
ឥ ត្ថី វ គ្គ ៣ ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុចង់ សឹក ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អាសា លោកិត្ថិយោ នាម ដូច្នេះជាដើម ។ រឿងរបស់ភិក្ខុនោះ មានជាក់ច្បាស់ក្នុងឧម្មាទន្តីជាតក ។ សេចក្តីសង្ខេប មានដូច្នេះ ព្រះសាស្តាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ ឈ្មោះថា ស្រី ដោយ ច្រើន មិនគួរត្រេកអរ ខ្វះសតិ លាមក ជាបុគ្គលមានខាងក្រោយខ្នង អ្នក អផ្សុកព្រោះស្រីអាក្រក់បែបនោះធ្វើអ្វី ហើយទ្រង់នាំអតីតនិទានមកសាធកៈ ដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងតក្កសិលា ដែន គន្ធាររដ្ឋ ដល់នូវភាពជាអ្នកដឹងក្តីហើយ រៀនចប់ត្រៃវេទ និងសិប្បៈទាំងពួង បានជាអាច្យាទិសាបាមោក្ខ ។ សម័យនោះ ក្នុងក្រុងពារាណសី មានត្រកូល ព្រាហ្មណ៍មួយ តាំងពីថ្ងៃដែលកូននោះកើត ជនទាំងឡាយ ក៏អុជភ្លើងតម្កល់ មិនឲ្យរលត់ឡើយ ។ ក្នុងកាលដែលព្រាហ្មណកុមារមានអាយុ ១៦ ឆ្នាំ ទើប មាតាបិតាពោលថា នែកូន អញដុតភ្លើង តម្កល់ក្នុងថ្ងៃដែលកូនកើតរហូតមក បើបាបំណងទៅកាន់ព្រហ្មលោក ចូរកាន់ភ្លើងនោះចូលព្រៃ បូជាព្រះអគ្គីទេព ក៏នឹងចូលដល់ព្រហ្មលោកបាន បើបំណងនឹងគ្រប់គ្រងផ្ទះ ក៏ចូលទៅកាន់នគរ តក្កសិលា សិក្សាសិប្បៈក្នុងសម្នាក់របស់អាចារ្យទិសាបាមោក្ខ ហើយតម្កល់ ខ្លួនចុះ ។ មាណពពោលថា ខ្ញុំមិនអាចចូលព្រៃបូជាភ្លើង ប្រាថ្នានឹងរៀន បុណ្ណោះ ហើយលាមាតាបិតា ទទួលយកប្រាក់ ១០០០ កហាបណៈ ជាតម្លៃ អាចារ្យ ធ្វើដំណើរទៅកាន់នគរតក្កសិលា រៀនសិប្បៈសម្រេចហើយត្រឡប់មក មាតាបិតារបស់គាត់ មិនត្រូវការឲ្យគ្រប់គ្រងផ្ទះ ត្រូវការឲ្យបម្រើភ្លើង ក