អដ្ឋកថា តក្កជាតកទី ៣

ក្បាលទី 45 · ទំព័រ 659

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអផ្សុក នោះឯង ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កោធនា អកតញ្ញូ ច ដូច្នេះជាដើម ។ ព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតឬ កាលភិក្ខុ នោះក្រាបទូលថា ករុណាព្រះអង្គ ទើបត្រាស់ថា ឈ្មោះថា ស្រីទាំងឡាយ ជាបុគ្គលអកតញ្ញូ ប្រទូស្តមិត្ត ហេតុអ្វី ទើបអ្នកអផ្សុកព្រោះអាស្រ័យស្រី ទាំងនោះ ហើយទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វបួសជាឥសី សាងអាស្រមត្រង់ឆ្នេរស្ទឹងគង្គា ញ៉ាំង សមាបត្តិ និងអភិញ្ញាឲ្យកើតហើយ នៅសម្ងំដោយសុខដែលកើតអំពីការ ត្រេកអរក្នុងឈាន ។ ក្នុងសម័យនោះ ធីតារបស់សេដ្ឋី ក្នុងនគរពារាណសី ឈ្មោះទុដ្ឋកុមារី ជាស្រីកាច គ្រោតគ្រាត ច្រើនដោយការជេរ វាយដំទាសៈ និងកម្មករ សម័យថ្ងៃមួយ ជនជាបរិវារបបួលនាងថា នឹងលេងទឹកក្នុងស្ទឹង គង្គា ។ កាលមនុស្សទាំងនោះលេងទឹកនោះឯង ជាពេលដែលព្រះអាទិត្យ ទៀបអស្តង្គត ។ ពពកខ្មៅក៏តាំងឡើង ។ ពួកមនុស្សទាំងឡាយឃើញមេឃ ភ្លៀងហើយ ក៏រត់បែកខែកគ្នាទៅ ។ ពួកទាសកម្មកររបស់ធីតាសេដ្ឋីនិយាយ គ្នាថា ថ្ងៃនេះ ពួកយើងនឹងកែកំហុសស្រីកំណាចនេះហើយ ទុកចោលក្នុងទឹក នោះឯង នាំគ្នាឡើងទៅ ភ្លៀងក៏ធ្លាក់ចុះមក ព្រះអាទិត្យក៏លិច ងងឹតជុំទិស ។ ពួកទាសៈ និងកម្មករទាំងនោះ វៀរតែធីតាសេដ្ឋីម្នាក់ទៅដល់ផ្ទះ កាលមនុស្ស ទាំងឡាយពោលថា ធីតាសេដ្ឋីទៅណា ក៏ពោលថា នាងឡើងអំពីទឹកមកមុន ហើយ កាលបើដូច្នេះ ពួកខ្ញុំមិនដឹងថា នាងទៅណា សូម្បីពួកញាតិដើររក ក៏មិនឃើញ ។ ធីតាសេដ្ឋីទ្រហោយំ អណ្តែតទៅតាមទឹក ដល់ទីជិតបណ្ណសាលារបស់ ព្រះពោធិសត្វ