អដ្ឋកថា អនភិរតិជាតកទី ៥

ក្បាលទី 45 · ទំព័រ 672

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសក ដែលមានរឿងយ៉ាងនោះឯង ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យថា នទី ច បន្ថោ ច ដូច្នេះជាដើម ។ កាលឧបាសកនោះចាំឃ្លាំមើល ក៏ដឹងនូវភាពដែលស្រីជាភរិយានោះមាន ការប្រព្រឹត្តអាក្រក់ ទើបមានចិត្តក្តៅក្រហាយ និងព្រោះហេតុដែលខ្លួនជាអ្នក មានចិត្តកង្វល់ ទើបខានទៅកាន់ទីបម្រើព្រះសាស្តា អស់ ៧-៨ ថ្ងៃ ថ្ងៃមួយ ចូលទៅកាន់វិហារ ថ្វាយបង្គំព្រះសាស្តា អង្គុយស្រួលបួលហើយ កាលព្រះសាស្តា ត្រាស់ថា ម្នាលឧបាសក ព្រោះហេតុអ្វី ទើបខានមកអស់ ៧-៨ ថ្ងៃ ទើបក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភរិយារបស់ខ្ញុំព្រះអង្គជាស្រីប្រព្រឹត្ត អាក្រក់ ព្រោះខ្ញុំព្រះអង្គមានចិត្តសៅហ្មងក្នុងរឿងអាក្រក់ៗ របស់នាង ទើប ខានមកគាល់ ។ ព្រះសាស្តាត្រាស់ថា ម្នាលឧបាសក បុរសមិនត្រូវធ្វើការ អាក់អន់ក្នុងស្រីទាំងឡាយថា ស្រីទាំងនេះប្រព្រឹត្តអនាចារ គប្បីដាក់ខ្លួនជា កណ្តាលតែម្យ៉ាង សូម្បីក្នុងកាលមុន បណ្ឌិតទាំងឡាយក៏ប្រាប់អ្នកហើយ តែ អ្នកកំណត់ហេតុនោះមិនបាន ព្រោះអន្តរភពបិទបាំង ។ ឧបាសកទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វជាអាចារ្យទិសាបាមោក្ខ ដោយន័យមុននោះឯង ។ កាលនោះ កូនសិស្សរបស់លោកក៏បានឃើញទោសរបស់ភរិយាហើយ មិន មករកអស់ ២-៣ ថ្ងៃ ព្រោះភាពជាអ្នកមានចិត្តសៅហ្មង ។ ថ្ងៃមួយ ត្រូវ អាចារ្យសួរ ក៏ប្រាប់ហេតុនោះឲ្យជ្រាប ។ ទើបអាចារ្យរបស់គាត់ពោលថា នែបា ឈ្មោះថា ស្រី ជារបស់ទួទៅដល់ជនទាំងពួង បណ្ឌិតទាំងឡាយមិន ធ្វើការអាក់អន់ក្នុងស្រីទាំងនោះឡើយថា ស្រីទាំងនេះ ជាអ្នកទ្រុស