ឧច្ឆង្គជាតកទី ៧

ក្បាលទី 45 · ទំព័រ 684

( ស្ត្រីម្នាក់ពោលថា ) បពិត្រព្រះសម្មតិទេព កូនរបស់ខ្ញុំ ព្រះអង្គ ( ដូចជាអន្លក់ដែលដក់ ) ក្នុងថ្នក់ ( បានដោយងាយ ) ស្ត្រីដែលដើរ ទៅតាមផ្លូវរកប្តី ( បានដោយងាយ ) ឯខ្ញុំព្រះអង្គមិនឃើញប្រទេស គឺផ្ទៃ នៃមាតានោះ ដែលខ្ញុំព្រះអង្គគួរនាំយកបងប្អូនប្រុសបង្កើតមកបាន ។