អដ្ឋកថា ឧច្ឆង្គជាតកទី ៧

ក្បាលទី 45 · ទំព័រ 685

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធស្រីជនបទ ម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឧច្ឆង្គេ ទេវ មេ បុត្តោ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា សម័យមួយ ក្នុងដែនកោសល មានជន ៣ នាក់ ភ្ជួរ ស្រែត្រង់មាត់ព្រៃមួយកន្លែង ។ ក្នុងសម័យនោះ ពួកចោរក្នុងព្រៃប្លន់ពួក មនុស្ស ហើយនាំគ្នាគេចទៅ ពួកមនុស្សក៏ស្ញើបរកដើម្បីចាប់ចោរទាំងនោះ កាលមិនជួប ទើបតាមមករហូតដល់ទីនោះ ពោលថា ពួកឯងប្លន់គេក្នុងព្រៃ ហើយ ឥឡូវនេះ ក្លែងធ្វើជាភ្ជួរស្រែ ចាប់មនុស្សទាំងនោះ ដោយសម្គាល់ថា ជាចោរ នាំមកថ្វាយព្រះបាទកោសល ។ កាលនោះ មានស្រីម្នាក់មកយំរៀបរាប់ ថា សូមទ្រង់ព្រះរាជទានគ្រឿងស្លៀកដណ្តប់ដល់ខ្ញុំម្ចាស់ចុះ ដើរឆ្វែល ព្រះរាជនិវេសន៍ទៅមកៗ ព្រះរាជាទ្រង់ស្តាប់សំឡេងរបស់នាងហើយ ទើប ត្រាស់ថា ចូរពួកអ្នកឲ្យសំពត់ដណ្តប់ដល់នាង ។ ពួករាជបុរសនាំគ្នាវេចសំពត់ សាដកបញ្ជូនទៅឲ្យ នាងឃើញសំពត់នោះហើយ ពោលថា ខ្ញុំមិនបានសូម ព្រះរាជទានសំពត់នេះទេ ខ្ញុំសូមព្រះរាជទានគ្រឿងស្លៀកដណ្តប់ គឺប្តី ពួក មនុស្សនាំគ្នាទៅក្រាបទូលដល់ព្រះរាជាថា បពិត្រព្រះអង្គ ស្រីនោះ មិនបាន និយាយដល់សំពត់ស្លៀកសំពត់ដណ្តប់នេះទេ នាងពោលថា គ្រឿងស្លៀក ដណ្តប់ គឺប្តី ព្រះរាជាឲ្យហៅនាងចូលគាល់ មានព្រះរាជតម្រាស់សួរថា បាន ឮថា នាងសូមសំពត់ គឺប្តីឬ ។ នាងក្រាបទូលថា ព្រះមេខ្ញុំម្ចាស់ ប្តីឈ្មោះ ថា ជាសំពត់ដណ្តប់របស់ស្ត្រីដោយពិត ព្រ្រោះស្តីកាលមិនមានប្តី ទោះមាន សំពត់ស្លៀក សំពត់ដណ្តប់រាប់ពាន់កហាបណៈ ក៏ឈ្មោះថា ជាស្រីអាក្រាត នោះឯង ។ ដើម្បីឲ្យអត្ថនេះសម្រេចប្រយោជន៍ បណ្ឌិតគប្បីនាំគាថា ( ក្នុង វេស្សន្តរជាតក ) មកសាធកៈដូច្នេះ