អដ្ឋកថា សាកេតជាតកទី ៨
ព្រះសាស្តា កាលទ្រង់អាស្រ័យក្រុងសាកេត គង់នៅក្នុងវិហារ អញ្ជនវ័ន ទ្រង់ប្រារព្ធព្រាហ្មណ៍ម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា យស្មឹ មនោ និវីសតិ ដូច្នេះជាដើម ។ បានឮថា ក្នុងពេលដែលព្រះមានព្រះភាគចោមរោមដោយពួកភិក្ខុ យាង ចូលក្រុងសាកេតដើម្បីបិណ្ឌបាត ព្រាហ្មណ៍ចាស់អ្នកក្រុងសាកេតម្នាក់កំពុង ដើរចេញទៅក្រៅព្រះនគរ ជួបព្រះសាស្តាត្រង់រវាងទ្វារ ក៏ក្រាបចុះទៀបព្រះ យុគលបាទ ចាប់កព្រះបាទទាំងគូយ៉ាងណែន ក្រាបទូលថា នែបា ធម្មតា កូន ត្រូវប្រណិប័តន៍មាតាបិតាក្នុងពេលចាស់មិនមែនឬ ហេតុអ្វី ទើបបាមិន បង្ហាញខ្លួន ដល់ខ្ញុំអស់កាលមានប្រមាណបុណ្ណេះ ខ្ញុំឃើញបាហើយ តែសូម បាមកជួបម្តាយហើយនាំព្រះសាស្តាទៅផ្ទះរបស់ខ្លួន ព្រះសាស្តាយាងទៅផ្ទះ របស់ព្រាហ្មណ៍នោះ គង់លើអាសនៈដែលគេរៀបចំ មួយអន្លើដោយភិក្ខុសង្ឃ ឯព្រាហ្មណីបានដំណឹងថា ឥឡូវនេះ កូនរបស់យើងមកហើយ ក៏ក្រាបចុះទៀប ព្រះយុគលបាទរបស់ព្រះសាស្តា ហើយយំរៀបរាប់ថា នែបាជាទីស្រឡាញ់ ស្មើជីវិត បាទៅណាអស់កាលដ៏យូរមានប្រមាណប៉ុណ្ណេះ ធម្មតាកូនត្រូវទំនុកបម្រុង មាតាបិតាក្នុងពេលចាស់មិនមែនឬ ហើយប្រាប់ឲ្យបុត្តធីតានាំគ្នាមក ថ្វាយបង្គំ ដោយពាក្យថា ចូរពួកអ្នកថ្វាយបង្គំបងប្រុស ។ ព្រាហ្មណ៍ ២ នាក់ប្តីប្រពន្ធត្រេកអរថ្វាយមហាទាន ព្រះសាស្តាកាលសោយស្រេចហើយ ក៏ ត្រាស់ជរាសូត្រដល់ព្រាហ្មណ៍ទាំង ២ នោះ ។ ក្នុងកាលចប់ព្រះសូត្រ ជន ទាំង ២ ក៏តាំងនៅក្នុងអនាគាមិផល ។ ព្រះសាស្តាក្រោកចាកអាសនៈ យាង ទៅកាន់វិហារអញ្ជនវ័នវិញ ។ ពួកភិក្ខុអង្គុយប្រជុំគ្នាក្នុងរោងធម្មសភា សន្ទនា គ្នាថា អាវុសោទាំងឡាយ ព្រាហ្មណ៍ក៏ដឹងថា បិតារបស់ព្រះតថាគត គឺព្រះបាទ សុទ្ធ