អដ្ឋកថា វិសវន្តជាតកទី ៩

ក្បាលទី 45 · ទំព័រ 695

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះធម្មសេនាបតី ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ធិរត្ថុ តំ វិសំ វន្តំ ដូច្នេះជាដើម ។ បានឮថា ក្នុងគ្រាដែលព្រះសារីបុត្តត្ថេរទំពារបស់ទំពា ដែលធ្វើដោយ ម្សៅ ពួកមនុស្សនាំគ្នាធ្វើរបស់ទំពាដែលធ្វើដោយម្សៅជាច្រើន មកកាន់វិហារ ដើម្បីព្រះសង្ឃ របស់ដែលសល់អំពីភិក្ខុសង្ឃមានច្រើន ពួកមនុស្សនាំគ្នា ពោលថា លោកម្ចាស់ទាំងឡាយ សូមទទួលដើម្បីភិក្ខុដែលទៅក្នុងស្រុក ផងចុះ ។ ខណៈនោះ ភិក្ខុកំលោះដែលជាសទ្ធិវិហារិករបស់ព្រះថេរៈ ចូលទៅក្នុង ស្រុក ពួកភិក្ខុទទួលចំណែករបស់លោក កាលលោកមិនទាន់មក ឃើញ ថា ជិតហួសពេល ក៏ប្រគេនដល់ព្រះថេរៈ ។ កាលលោកឆាន់ហើយ ភិក្ខុ កំលោះក៏មកដល់ ។ កាលនោះ ព្រះថេរៈពោលនឹងភិក្ខុនោះថា អាវុសោ ខ្ញុំ ឆាន់ខាទនីយដើម្បីលោកអស់ហើយ ។ ភិក្ខុនោះពោលថា បពិត្រលោកម្ចាស់ ធម្មតារបស់ឆ្ងាញ់ អ្នកណាមិនឃ្លាន ។ សេចក្តីសង្វេគកើតឡើងដល់ ព្រះមហា ថេរៈ លោកអធិដ្ឋានថា តាំងអំពីថ្ងៃនេះទៅ អាត្មាអញនឹងមិនឆាន់ ខាទនីយដែលធ្វើដោយម្សៅ ។ បានឮថា តាំងអំពីកាលនោះមក ព្រះសារីបុត្ត មិនធ្លាប់ឆាន់របស់ទំពាដែលធ្វើដោយម្សៅឡើយ ។ ការដែលលោកមិនឆាន់ របស់ទំពាដែលធ្វើដោយម្សៅ ល្បីទួទៅដល់ពួកភិក្ខុ ។ ភិក្ខុទាំងឡាយអង្គុយ ក្នុងធម្មសភា និយាយដល់រឿងនោះ ។ កាលនោះ ព្រះសាស្តាយាងមកត្រាស់ សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកប្រជុំសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាលភិក្ខុ ទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយកថាឈ្មោះនេះ ទើប ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សារីបុត្ត ទោះបីត្រូវអស់ជីវិត ក៏មិនព្រមទទួល វត្ថុដែលខ្លួនបោះបង់ម្តងទៀតឡើយ ហើយទ្រង់នាំ