កុទ្ទាលជាតកទី ១០

ក្បាលទី 45 · ទំព័រ 698

( កុទ្ទាលកបណ្ឌិតពោធិសត្វ ពោលថា ) សេចក្តីឈ្នះណា ត្រឡប់ចាញ់វិញបាន សេចក្តីឈ្នះនោះ មិនឈ្មោះថា ឈ្នះប្រពៃទេ សេចក្តី ឈ្នះណា មិនត្រឡប់ចាញ់វិញបាន សេចក្តីឈ្នះនោះ ទើបឈ្មោះថា ឈ្នះ ប្រពៃមែនពិត ។ កុទ្ទាលជាតកទី ១០ ចប់ ឥត្ថីវគ្គទី ៧ ចប់ ឧទ្ទាននៃឥត្ថីវគ្គនោះ គឺ និយាយអំពីភ្លើងឆេះវត្ថុគ្រប់យ៉ាង ( ក្នុងអសាតមន្តជាតក ) ១ ពិណដ៏ប្រសើរ ( ក្នុងអណ្ឌភូតជាតក ) ១ ស្ត្រីជាអ្នកញុះញង់នឹង បំបែកបំបាក់មិត្ត ( ក្នុងតក្កជាតក ) ១ ការត្រេកអរ ( ក្នុង ទុរាជានជាតក ) ១ ស្ទឹង ( ក្នុងអនភិរតិជាតក ) ១ នាងមុទុលក្ខណា ( ក្នុងមុទុលក្ខណជាតក ) ១ បងប្អូន ( ក្នុងឧច្ឆង្គជាតក ) ១ ចិត្ត ( ក្នុងសាកេតជាតក ) ១ ពិស ( ក្នុង វិសវន្តជាតក ) ១ សេចក្តីឈ្នះប្រពៃ ( ក្នុងកុទ្ទាលជាតក ) ១ ត្រូវជា ១០ ។