អដ្ឋកថា សីលវនាគជាតកទី ២
ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវនមហាវិហារ ទ្រង់ប្រារព្ធ ទេវទត្តត្រា ស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អកតញ្ញុស្សប េសស្ស ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នាក្នុងរោងធម្មសភាថា អាវុសោទាំងឡាយ ទេវទត្ត ជាបុគ្គលអកតញ្ញូ មិនដឹងគុណរបស់ព្រះតថាគត ព្រះមុនីយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកអង្គុយប្រជុំសន្ទនា គ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយកថាឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុង កាលឥឡូវនេះបុណ្ណោះទេ ដែលទេវទត្តជាបុគ្គលអកតញ្ញូ សូម្បីក្នុងកាលមុន ក៏ធ្លាប់ជាអកតញ្ញូមកហើយ មិនធ្លាប់ដឹងគុណរបស់តថាគត មិនថាក្នុងកាលណា ឡើយ ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតដំរី ក្នុងហិមវន្តប្បទេស ប្រសូត ចាកផ្ទៃមេ មានអវ័យវៈសសុទ្ធ មានពណ៌ដូចលាបដោយប្រាក់ ភ្នែកទាំងគូ នៃដំរីនោះ ប្រាកដដូចកែវមណី មានបសាទគ្រប់ ៥ ចំណែក មាត់ដូចគ្នានឹង សំពត់កម្ពលក្រហម ប្រមោយដូចគ្នានឹងកម្រងប្រាក់ដែលរំលេចដោយមាស ជើងទាំង ៤ ដូចជ្រលក់ដោយទឹកល័ខ អត្តភាពដែលបារមីទាំង ១០ តាក់តែង របស់ព្រះពោធិសត្វនោះ ដល់នូវការល្អក្រៃលែងដោយរូបយ៉ាងនោះ ។ គ្រា នោះ ហ្វូងដំរីក្នុងព្រៃហិមពាន្តទាំងអស់ មកប្រជុំគ្នាហើយ នាំគ្នាទំនុកបម្រុង ព្រះពោធិសត្វ ដល់នូវភាពដឹងក្តីហើយ ព្រះពោធិសត្វមានដំរី ៨ ម៉ឺនជាបរិវា រ អាស្រ័យហិមវន្តប្បទេសរស់នៅ ដោយប្រការដូច្នេះ ។ ក្រោយមក ឃើញទោសក្នុងពួកគណៈ ទើបចេញចាកហ្វូង ទៅកាន់ទីស្ងប់ស្ងាត់ក