អដ្ឋកថា សច្ចង្កិរជាតកទី ៣

ក្បាលទី 45 · ទំព័រ 723

ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវនមហាវិហារ ទ្រង់ប្រារព្ធ ការខ្នះខ្នែងដើម្បីផ្តាច់ព្រះជន្មរបស់ព្រះអង្គ ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា សច្ចំ កិរេវមាហំសុ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា កាលភិក្ខុសង្ឃប្រជុំគ្នាក្នុងធម្មសភា សន្ទនាដល់ទោស មិនមែនគុណរបស់ទេវទត្តថា អាវុសោទាំងឡាយ ទេវទត្តមិនបានដឹងគុណ របស់ព្រះសាស្តា ព្យាយាមដើម្បីផ្តាច់ព្រះជន្មព្រះអង្គទៀត ។ ព្រះសាស្តា យាងមក ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកប្រជុំសន្ទនាគ្នាដោយ រឿងអ្វី កាលភិក្ខុទាំងឡាយនាំគ្នាក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយកថាឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុង កាលឥឡូវនេះបុណ្ណោះទេ ដែលទេវទត្តព្យាយាមដើម្បីសម្លាប់តថាគត សូម្បី ក្នុងកាលមុន ក៏ព្យាយាមហើយដូចគ្នា ដូច្នេះហើយ ទ្រង់នាំរឿងក្នុងអតីតមក សាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះឱរសរបស់ព្រះអង្គ ឈ្មោះទុដ្ឋកុមារ មានសន្តានឃោរឃៅ គ្រោតគ្រាត ប្រៀបដូចអាសិរពិសដែលត្រូវប្រហារ បើមិនបានជេរ មិនបាន វាយបុគ្គលណាហើយក៏ មិននិយាយជាមួយបុគ្គលណា ព្រះរាជកុមារមិន ជាទីពេញចិត្ត ជាទីគួរភ័យខ្លាចរបស់មនុស្សខាងក្នុង និងមនុស្សខាងក្រៅ ដូច ធូលីខ្ទាតចូលភ្នែក និងដូចបិសាចកាចដែលមកចាំទំពាស៊ី ។ ថ្ងៃមួយ ព្រះ រាជកុមារប្រាថ្នានឹងលេងទឹកក្នុងស្ទឹង បានទៅកាន់ច្រាំងស្ទឹងដោយបរិវារច្រើន ខណៈនោះ ពពកក៏តាំងឡើង ទិសទាំងឡាយក៏ងងឹត ព្រះរាជកុមារត្រាស់នឹង អ្នកបម្រើថា វឺុយ មកចុះ ចូរមកនាំអញទៅកណ្តាលស្ទឹង ឲ្យអញងូតហើយ នាំមក ។ អ្នកបម្រើនាំព្រះរាជកុមារ ទៅត្រង់កណ្តាលស្ទឹ