អដ្ឋកថា រុក្ខធម្មជាតកទី ៤
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសេចក្តី វិនាសធំ កំពុងកើតមានដល់ព្រះញាតិទាំងឡាយរបស់ទ្រង់ ព្រោះឈ្លោះគ្នា រឿងដណ្តើមទឹក ក៏ហោះទៅលើអាកាស គង់ពត់ភ្នែនលើស្ទឹងរោហិណី ទ្រង់ បណ្តាលឲ្យងងឹត ឲ្យព្រះញាតិទាំងឡាយតក់ស្លុត ហើយយាងចុះអំពីអាកាស គង់លើឆ្នេរស្ទឹង ទ្រង់ប្រារព្ធការឈ្លោះគ្នានោះ ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា សាធុ សម្ពហុលា ញាតី ដូច្នេះជាដើម ។ ក្នុងជាតកដែលលើកឡើងមកនេះ ជាន័យដោយសង្ខេប ឯវិត្ថារន័យ ( ន័យដោយពិស្តារ ) នឹងប្រាកដក្នុងកុណាលជាតក ។ ក្នុងកាលនោះ ព្រះសាស្តា ត្រាស់ហៅព្រះញាតិទាំងឡាយមក ត្រាស់ថា មហាបពិត្រ ពួកទ្រង់ ជាព្រះញាតិនឹងគ្នា គួររួបរួមសាមគ្គីគ្នា ព្រោះថា កាលព្រះញាតិទាំងឡាយ នៅសាមគ្គីគ្នា ពួកបច្ចាមិត្រ នឹងមិនបានឱកាស មិនមែនតែមនុស្សឡើយ សូម្បីដើមឈើទាំងឡាយដែលមិនមានចេតនា គង់គួរបាននូវការសាមគ្គីគ្នា ព្រោះក្នុងអតីតកាល ក្នុងហិមវន្តប្បទេស មហាវាតភ័យបានរុករានព្រៃរាំង ទាំងឡាយ តែព្រោះរាំងនោះចាក់ស្រេះជាប់គ្នានិងគ្នា ដោយមែក និងដើម គុម្ព ឈើ និងវល្លិ មិនអាចឲ្យដើមឈើសូម្បីតែមួយដើមរលំបានឡើយ បក់ត្រង់ តែចុងឈើបុណ្ណោះ តែបានបក់ឈើធំមួយដើម ដែលដុះលើទួល សូម្បីសម្បូរ ដោយមែក និងប្រគាបឲ្យដួលចុះលើផែនដី ដកនូវឫសឡើង ព្រោះមិនចាក់ ស្រែះជាមួយដើមឈើដទៃៗ ដោយហេតុនេះ អ្នកទាំងឡាយ គួររួបរួមសាមគ្គី រួមចិត្តគ្នា ។ កាលព្រះញាតិទាំងនោះក្រាបទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី វេស្សវ័ណមហារាជអង្គដំបូងចុតិ សក្កទេវរាជ ទ្រង់តាំងព្រះបាទ វេស្សវ័ណអង្គថ្មី ក