មហាសុបិនជាតកទី ៧

ក្បាលទី 45 · ទំព័រ 749

( ព្រះរាជាទ្រង់ត្រាស់ថា មហាសុបិន ១៦ គឺ ) គោឡើងកទាំងឡាយ ១ ឈើទាំងឡាយ ១ មេគោទាំងឡាយ ១ គោឈ្មោលទាំងឡាយ ១ សេះ ១ ភាជន៍ ( មាស ) ១ មេចចក ១ ក្អម ១ ស្រះបោក្ខរណី ១ បាយឆៅ ១ ខ្លឹមចន្ទន៍ ១ ផ្លែឃ្លោកទាំងឡាយលិច ១ ថ្មទាំងឡាយអណ្តែត ១ មេកង្កែបទាំងឡាយខាំពស់វែកទាំងឡាយ ១ រាជហង្សមាសទាំងឡាយ ចោមរោមក្អែក ១ ខ្លាដំបងទាំងឡាយ ( រត់ទៅ ) ព្រោះភ្ញាក់ផ្អើល ដោយ សេចក្តីខ្លាចអំពីពពែទាំងឡាយ ១ បរិយាយចម្លែក ប្រព្រឹត្តទៅន័យទាំងឡាយ មានក្នុងសុបិនទាំងនេះ ។